• jupi
  • Moderator

11Follower

  • jupi
Facebook Twitter Google+ Share

Samsung Galaxy Note10 នឹងប្រកាសខ្លួនលើទឹកដីកំណើតរបស់ខ្លួន កូរ៉េខាងត្បូង នៅថ្ងៃទី៧ ខែសីហា នេះហើយ

[Copy link]
37 0
Share
ស្មាតហ្វូនរៀមច្បង Galaxy S និង Galaxy Note របស់ Samsung សុទ្ធសឹងតែជាស្មាតហ្វូនកំពូលលើទីផ្សារ ដោយរៀងរាល់ឆ្នាំ Samsung បានដាក់បច្ចេកទំនើបៗនិងចុងក្រោយជាច្រើនចូលទៅក្នុងតួខ្លួនរបស់ស្មាតហ្វូនទាំងពីរនេះ។ ហើយមួយខែខាងមុខទៀតនេះ ជាអ្វីដែលប្រិយមិត្តស្មាតហ្វូន Galaxy Note កំពុងសម្លៀងចិត្តចាំនោះគឺ Note 10។


1ba8eba94fd1caec7c6f5f97011ca222.jpg
ទីភ្នាក់ងារព័ត៌មាន Yonhab បានរាយការណ៍ថា ស្មាតហ្វូន Galaxy Note10 របស់ក្រុមហ៊ុន Samsung អាចនឹងមានលក់នៅតាមហាងនានានៅទូទាំងប្រទេសកូរ៉េខាងត្បូងនៅ ថ្ងៃទី២៣ ខែសីហា ខាងមុខនេះហើយ។ ចំណែកថ្ងៃប្រកាសចេញនោះ នឹងប្រព្រឹត្តិទៅនៅ ថ្ងៃទី៧ ខែសីហា ខណៈពេលដែលការបញ្ជាទិញមុននឹងទំនងជាចាប់ផ្តើមនៅ ថ្ងៃទី៩ ខែសីហា។

យោងទៅតាមពាក្យចចាមអារាមផ្សេងទៀតក្រុមហ៊ុន Samsung នឹងបញ្ចេញលក់ស្មាតហ្វូន Note10 ជាមួយម៉ូឌែល 5G របស់ខ្លួននៅក្នុងទឹកដីកំណើត ប្រទេសកូរ៉េខាងត្បូង ខណៈដែលអ្នកប្រើប្រាស់ស្មាតហ្វូន Note 10 នៅប្រទេសផ្សេងៗ នឹងទទួលបានជម្រើសម៉ូឌែល 4G ប៉ុណ្ណោះ។ សម្រាប់ការជ្រើសរើសស្មាតហ្វូន Note 10 ម៉ូឌែល 5G លក់ក្នុងទីផ្សារផ្ទះរបស់ខ្លួនជាមុននេះ នោះក៏ព្រោះមានអ្នកប្រើប្រាស់ប្រមាណជា៣ទៅ៤លាននាក់ រំពឹងថានឹងទទួលបានការជាវសេវា 5G មុនពេល ឆ្នាំ២០២០ ចូលមកដល់។


ទូរសព្ទ Galaxy Note10 ត្រូវបានគេរំពឹងថានឹងត្រូវដាក់លក់ក្នុងតម្លៃ 1,020 ដុល្លារអាមេរិក សម្រាប់ទំហំអេក្រង់ 6.3 អ៊ីញ និងតម្លៃ 1,125 ដុល្លារអាមេរិក សម្រាប់ទំហំអេក្រង់ 6.7 អ៊ីញ។ ហើយចំពោះតម្លៃទៀតសោត ក៏មានការលេចធ្លាយផ្សេងទៀត ដោយ Note10 នឹងលក់ក្នុងតម្លៃ 1,125 ដុល្លារអាមេរិក ខណៈដែល Note10+ នឹងលក់ក្នុងតម្លៃ 1,995 ដុល្លារអាមេរិក សម្រាប់តម្លៃនៅទីផ្សារអឺរ៉ុប។
ប៉ុន្ដែទោះជាយ៉ាងណាក៏ដោយ នៅបាំងតែមួយខែទៀតតែប៉ុណ្ណោះ Note 10 នឹងប្រកាសចេញហើយ តម្លៃ តួខ្លួន ក៏ដូចជាសមភាពរបស់ស្មាតហ្វូននេះយ៉ាងណាយើងនឹងជម្រាបអ្នកទាំងអស់គ្នាបន្ថែមទៀតពេលនេះថ្ងៃប្រកាសមកដល់។

Related threads

You have to log in before you can reply Login | Register Now

Points Rules

GO TopFast RepPreviousNext ThrBack LisCustomerMobile V
To Top