• jupi
  • Moderator

11Follower

  • jupi
Facebook Twitter Google+ Share

ស្មាតហ្វូន Huawei Mate 20 X ម៉ូឌែល 5G បញ្ចេញលក់ហើយ!

[Copy link]
34 0
Share
ស្មាតហ្វូន Huawei P20 Pro ជាស្មាតហ្វូនកំពូលរបស់ Huawei ដែលទើបបានទទួលពានជាស្មាតហ្វូនល្អផ្ដាច់គេកាលពីថ្មីៗនេះ។ ត្រកូល Huawei P ខ្លាំងមែន ប៉ុន្ដែត្រកូល Huawei Mate ក៏មិនខ្សោយនោះដែរ ដោយថ្មីៗនេះស្មាតហ្វូននេះ Mate 20 X ម៉ូឌែល 5G ត្រូវបានគេគ្រោងនឹងចេញលក់នៅចក្រភពអង់គ្លេស នៅខែមិថុនា ប៉ុន្តែវាមិនបានកើតឡើងនោះទេ នៅពេលការចេញលក់ត្រូវបានលុបចោលដោយក្រុមហ៊ុនដឹកជញ្ជូនរបស់ប្រទេសចិន បន្ទាប់ពីមានសង្គ្រាមពាណិជ្ជកម្មរវៀងសហរដ្ឋអាមេរិចនិងចិន។

1.jpg


ថ្វីត្បិតតែការបរាជ័យនៅទីផ្សារចក្រភពអង់គ្លេសក៏ពិតមែន តែ Mate 20 X ម៉ូឌែល 5G មិនបានបញ្ឈប់ការឆ្ពោះទៅកាន់ទីផ្សារនោះទេ គឺវាបានក្លាយទៅជាស្មាតហ្វូន 5G ដំបូងរបស់ក្រុមហ៊ុន Huawei ដែលអាចដាក់លក់បានដោយវាអាចរកទិញបាននៅ អារ៉ាប់រួមតាមរយៈ ក្រុមហ៊ុន Emirates Telecommunication Group Company ក្នុងតម្លៃប្រមាណជា 960 ដុល្លាសហរដ្ឋអាមេរិក។
ស្មាតហ្វូននេះផងដែរក៏ត្រូវបានដាក់ឱ្យបញ្ជារទិញជាមុនលើផ្សារអនឡាញ Amazon ប្រទេសអ៊ីតាលី ក្នុងតម្លៃ 1,240 ដុល្លាសហរដ្ឋអាមេរិក ជាមួយកាលបរិច្ឆេទប្រកាសចេញនៅ ថ្ងៃទី២២ ខែកក្កដា ចំណែកកាលដាក់លក់នៅ ប្រទេសចិន វិញគឺចាប់ពីថ្ងៃទី២៦ ខែកក្កដា។
ស្មាតហ្វូន Huawei Mate 20 X ម៉ូឌែល 5G គឺពិតជា Mate 20 X ហ្នឹងហើយ ដោយគ្រាន់តែខុសទំហំម៉ិមម៉ូរី និងទំហំថ្មផងដែរ។ ទូរសព្ទ Mate 20 X ម៉ូឌែលធម្មតាមានទំហំ RAM 6GB រួមមានអង្គចងចាំទំហំ 128GB និងថាមពលថ្ម 5,000 mAh ដែលមានល្បឿនលឿនអាចសាកក្នុងកម្លាំង 22.5W ខណៈពេលម៉ូឌែល 5G វិញមានទំហំ RAM 8GB រួមមានទំហំផ្ទុក 256GB និងមានទំហំ 4,200mAh ជាមួយកម្លាំងសាកលឿនដល់ទៅ 40W។

Related threads

You have to log in before you can reply Login | Register Now

Points Rules

GO TopFast RepPreviousNext ThrBack LisCustomerMobile V
To Top