• jupi
  • Moderator

11Follower

  • jupi
Facebook Twitter Google+ Share

រកស៊ីជាមួយសមាជិកគ្រួសារមានគុណសម្បតិ្តយ៉ាងណា?

[Copy link]
61 0
Share
នៅពេលដែលអ្នកចង់សម្រេចចិត្តរកស៊ីជាមួយសមាជិកគ្រួសារខ្លួនឯង វាគឺជាពេលល្អមួយ ប៉ុន្តែវាក៏អាចបង្ករឿងមិនល្អនៅក្នុងគ្រួសាររបស់អ្នកក្នុងពេលខាងមុខផងដែរ។ ខ្ញុំសូមផ្តល់ដំបូន្មានថា ទោះជាបងប្អូនក៏ដោយ អ្នកដទៃក៏ដោយ អ្នកគួរតែមានរបៀបធ្វើការ និងទំនាក់ទំនងមួយជាលក្ខណៈស្តង់ដារ ហើយបែងចែករវាងកិច្ចការក្នុងអាជីវកម្ម និងទំនាក់ទំនងគ្រួសារឲ្យដាច់ដោយឡែកពីគ្នា ជៀសវាងការបែកបាក់ណាមួយនៅក្នុងគ្រួសារដោយសារតែមិនបានជជែកគ្នាទុកជាមុនរាល់ហេតុការណ៍ប្រឈមដែលមិនអាចព្រៀងទុកនាពេលអនាគត។ ខាងក្រោមនេះគឺជាគុណសម្បត្តិ និងគុណវិបត្តិនៃការបង្កើតអាជីវកម្មរួមគ្នាជាមួយសមាជិកគ្រួសារខ្លួនឯង។

1ba8eba94fd1caec7c6f5f97011ca222.jpg



១. ដោយសារតែជាគ្រួសារតែមួយ មានទំនាក់ទំនងក្នុងគ្រួសារល្អ និងការរួមសហការគ្នា គឺជាកម្លាំងចិត្តយ៉ាងមុតមាំក្នុងការធ្វើឲ្យអាជីវកម្មមានភាពប្រកួតប្រជែងជាមួយអាជីវកម្មដទៃទៀត។
២. ការព្រួយបារម្មណ៍ពីគ្នា មានភាពកក់ក្តៅជាងធ្វើការជាមួយមនុស្សដទៃ។
៣. មានសមាជិកក្នុងគ្រួសារខ្លួនឯងកាន់កាប់ចំណែកកម្មសិទ្ធអាជីវកម្ម។
៤. បរិយាកាសធ្វើការមានភាពល្អប្រសើរ ដោយសារអ្នកមានភាពចុះសម្រុងជាមួយមនុស្សជុំវិញអ្នកស្រាប់ និងមិនមានសម្ពាធ។
៥. អាចបង្កើតបានជាអាជីវកម្មតជំនាន់ គ្រប់គ្រងពីជំនាន់មួយទៅជំនាន់មួយ ក្នុងរង្វង់គ្រួសារតែមួយ។
៦. ងាយស្រួលក្នុងការចាប់ផ្តើម ព្រោះបើជាមួយអ្នកដទៃអ្នកត្រូវការពេលចាប់តាំងពីការចរចាចុះកិច្ចសន្យា និងមានភាពយឺតយ៉ាវជាច្រើនទៀតទម្រាំអាចដំណើរការអាជីវកម្មបាន ប៉ុន្តែបើជាមួយសមាជិកគ្រួសារខ្លួនឯង មានភាពងាយស្រួល និងលឿនជាង៕

You have to log in before you can reply Login | Register Now

Points Rules

GO TopFast RepPreviousNext ThrBack LisCustomerMobile V
To Top