• jupi
  • Moderator

11Follower

  • jupi
Facebook Twitter Google+ Share

លេចធ្លាយរូបភាពចាប់កាន់ Asus ROG Phone 2 ពិតជាមានកម្រិតអេក្រង់ 120Hz refresh rate មែន

[Copy link]
104 0
Share
ស្មាតហ្វូនហ្គេម ROG 2 របស់ Asus ដែលហៀបនឹងប្រកាសចេញនៅសប្ដាហ៍ក្រោយនេះ គឺចំថ្ងៃទី២៣ ខែកក្កដា ពេលនេះក៏មានរូបថតលេចធ្លាយរូបភាពចាប់កាន់ស្មាតហ្វូនដែលផុសផុលខ្លាំងក្នុងវិស័យហ្គេម ហើយវាក៏ជាស្មាតហ្វូនមួយដែលទទួលជោគជ័យបានយ៉ាងច្រើនផងដែរកាលពីជំនាន់ទី១។

02cd134197774a53bd48ceb72be05459.jpg

រូបថតចាប់កាន់នោះបង្ហាញពីផ្នែកខាងមុខនៃទូរសព្ទ ដែលមើលទៅស្រដៀងនឹងទូរស័ព្ទ ROG ជំនាន់ទី១ មានរន្ធបំពងសម្លេងពីរគ្រាប់ stereo speakers និងមានអេក្រង់ refresh rate 120Hz ដូចដែលដំណឹងបែកធ្លាយបានលេចឡើងកន្លងមកមែន។ ចំពោះកាមេរ៉ាវិញ គឺឃើញមាននៅផ្នែកខាងស្ដាំនៃអេក្រង់ ប៉ុន្ដែទំហំស៊ែនស័រកាមេរ៉ាគឺមិនទាន់បានដឹងនៅឡើយនោះទេ។


មួយរូបភាពនេះទៀតសោតក៏បានបង្ហាញថា អ្នកនឹងអាចជ្រើសរើស refresh rate របស់អេក្រង់បានផងដែរ គឺ 120Hz ទៅ 90Hz និង 60Hz ដែលនេះជាហេតុផលសម្រាប់សន្សំសំចៃថាមពលថ្ម ព្រោះកម្រិត refresh rate 120Hz នឹងធ្វើឱ្យការប៉ះបញ្ជារទៅលើហ្គេមមានសភាពរអិលនិងលឿនក៏ពិតមែន តែវានឹងស៊ីថាមពលថ្មច្រើនផងដែរ ដូចនេះសម្រាប់ការប្រើបញ្ជារធម្មតាអ្នកអាចប្រើ 60Hz ក៏បាន ដែលជាទំហំស្ដង់ដាត្រូវបានប្រើទូទៅផងដែរ។


ស្មាតហ្វូន ROG Phone 2 នឹងត្រូវបានបំពាក់ដោយខួរក្បាលជាបន្ទះឈីប Snapdragon 855+ SoC ដែលទើបបានប្រកាសថ្មីៗពីក្រុមហ៊ុន Qualcomm ដែលជាស៊េរីខ្ពស់ជាងមុនលើបន្ទះឈីបចាស់ Snapdragon 855 ដោយក្រុមហ៊ុនសន្យាថានឹង CPU នឹងដំណើរការខ្លាំងជាងមុខដល់ទៅ 4.2% រីឯកម្លាំង GPU វិញនឹងខ្លាំងលើសមុនដល់ទៅ 15% ដើម្បីអូសហ្គេមធំៗបានកាន់តែធូរ។
ទោះជាយ៉ាងណាក៏ដោយនេះជាដំណឹងលេចធ្លាយ សម្រាប់ការប្រកាសចេញដែលបាំងតែមួយអាទិត្យទៀតនេះ អាចនឹងមានការកំណែប្រែខុសពីនេះ ដូចនេះយើងនឹងរង់ចាំបន្ដិចទៀត ហើយពួកយើងនឹងផ្ដល់ដំណឹងនេះឱ្យបានកាន់តែរហ័សទៅលោកអ្នកបន្ថែមទៀតនៅពេលក្រោយ។

You have to log in before you can reply Login | Register Now

Points Rules

GO TopFast RepPreviousNext ThrBack LisCustomerMobile V
To Top