• jupi
  • Moderator

11Follower

  • jupi
Facebook Twitter Google+ Share

ស្មាតហ្វូនហ្គេម Asus ROG Phone 2 ដែលនឹងប្រកាសចេញនៅសប្ដាហ៍ក្រោយនេះទទួលបានពិន្ទុខ្ពស់នៅក្នុងតារាង be...

[Copy link]
196 0
Share
នៅពេលដែលទូរសព្ទ Asus ROG Phone 2 នឹងត្រូវបានប្រកាសចេញនៅ ថ្ងៃទី២៣ ខែកក្កដា នេះវានឹងក្លាយជាទូរសព្ទដំបូងគេបំផុតដែលបំពាក់ដោយខួរក្បាលជាបន្ទះឈីប Snapdragon 855 Plus ដែលជាបន្ទះឈីបអភិវឌ្ឍលើបន្ទះឈីបចាស់របស់ Qualcomm Snapdragon 855។


1.jpg

បន្ទះឈីបក្រោយនេះនឹងអាច clock speeds ឡើងបានខ្ពស់ជាងមុន ដោយ CPU អាចដំណើរការខ្លាំងជាងមុន 4.2% ហើយអ្វីដែលពិសេសបំផុតនោះ វាអាចធ្វើឱ្យ GPU ដែលទ្រទ្រង់លើកាលេងហ្គេមផ្សេង ដំណើរការខ្លាំងនឹងល្អជាងមុនដល់ទៅ 15% ហើយល្បឿនលឿនជាងមុនបែបនេះ វានឹងធ្វើឱ្យអេក្រង់ថ្មីមានកម្រិត refresh rate 120Hz ដំណើរការកាន់តែប្រសើរបន្ថែមទៀត។
ដោយសារតែល្បឿននាឡិកាខ្ពស់ជាងមុនក្រុមហ៊ុន Qualcomm អាចទទួលបានការអនុវត្ត GPU ខ្ពស់ជាងមុន 15% ក៏ដូចជាការប៉ះទង្គិចតូចមួយនៅក្នុងថាមពលស៊ីឡាំង។

Snapdragon 855 Plus ត្រូវបានអភិវឌ្ឍដោយបើរគ្រឿងផ្គុំនិងសមាសធាតុរបស់ Snapdragon 855 ដោយល្បឿងរបស់វាអាចឡើងដល់ 2.96GHz លើសបន្ទះឈីបជំនាន់មុនដែលអាចរត់បានត្រឹម 2.84GHz ចំណែកឯចំនួន Cores ធំៗបីទៀតគឺ A76-based Kryo 485 gold អាចរត់បាន 2.42GHz និងមាន Cores តូចៗ៤បន្ថែមទៀត។


ចំពោះពិន្ទុ benchmark នៅក្នុង GeekBench 4.1 រត់ single-core ទទួលបានពិន្ទុ 3616 និងរត់ multi-core ទទួលបានពិន្ទុ 11103។ ចំពោះដំណឹងបែកធ្លាយ គឺគេរំពឹងថាស្មាតហ្វូនហ្គេម ROG Phone 2 នេះនឹងមាន RAM រហូតដល់ 12GB ហើយទំហំផ្ទុកនឹងលោតដល់ 1TB (1024GB)។
ដូចនេះចង់ដឹងថាស្មាតហ្វូនហ្គេមនេះ អាចតម្លើងសាច់ដុំដាក់ស្មាតហ្វូនហ្គេមដទៃ ឬរូបរាងកម្លាំងមិនដល់ស្មាតហ្វូនដទៃយ៉ាងណា យើងអាចរង់ចាំតែមួយអាទិត្យទៀតតែប៉ុណ្ណោះ យើងនឹងដឹងកាលពិតពីសមាសភាពស្មាតហ្វូនហ្គេមរបស់ក្រុមហ៊ុន Asus ដែលក្ដាប់ទីផ្សារធំផ្នែកហ្គេមនាពេលបច្ចុប្បន្ននេះ។

You have to log in before you can reply Login | Register Now

Points Rules

GO TopFast RepPreviousNext ThrBack LisCustomerMobile V
To Top