• jupi
  • Moderator

11Follower

  • jupi
Facebook Twitter Google+ Share

ក្រុមហ៊ុន Samsung នឹងបន្ថែមមុខងារកត់ត្រាពីចង្វាក់បេះដូង ដឹងពីការដួលសន្លប់ ទៅក្នុង Galaxy Watch Active នៅឆ...

[Copy link]
207 0
Share
ក្រុមហ៊ុន Samsung ត្រូវបានគេរំពឹងថានឹងបញ្ចេញនាឡិកាឆ្លាតវៃជំនាន់ទី២ Galaxy Watch Active របស់ខ្លួន ដោយមានពីរទំហំ គឺ 40 មីលីម៉ែត្រ និង 44 មីលីម៉ែត្រ។ ទោះបីជាយ៉ាងណាក៏ដោយ ពួកគេអាចនឹងខកខានចំពោះការលេចពាក្យចចាមអារ៉ាមកាលពីពេលមុន មុខងារកត់ត្រាពីចង្វាក់បេះដូង (ECG) និងមុខងារដឹងពីការដួលសន្លប់ (Fall Detection) មិនទាន់បានចេញទាន់ពេល ដោយសារតែការអនុម័តរបស់ FDA នឹងទាន់បានអនុញ្ញាតទាន់ពេល។ នេះមានន័យថាឆ្លាតវៃដែលនឹងមកដល់នៅ ឆ្នាំ២០២០ ខាងមុខនឹងពាំនាំមុខងារទាំងនេះមកផងដែរពេលប្រកាសចេញ។

1.jpg


របាយការណ៍ចុងក្រោយបំផុតបានបញ្ជាក់ថាក្រុមហ៊ុន Samsung នឹងបង្ហាញ Galaxy Watch Active 2 ចំនួន 3 ម៉ូដែល ដោយមួយម៉ូឌែលនឹងដែលមានបំពាក់បច្ចេកវិទ្យា LTE (4G) ចំណែកឯម៉ូឌែលមួយទៀតនឹងអាចប្រើបានត្រឹមតែ Wi-Fi និង Bluetooth។ ចំណែកម៉ូឌែលទី៣វិញ នឹងមានឈ្មោះយីហោដាច់ដោយឡែក ផលិតជាពិសេសសម្រាប់ Sport តែម្ដង ហើយនិងមានបន្ថែមកម្មវិធី MapMyRun ប្រើបាន៦ខែដោយមិនគិតលុយថែមទៀតផង។


នាឡិកាវៃឆ្លាតថ្មីនេះនឹងមានប្រើសារធាតុ Stainless steel ជាសារធាតុលោហៈរលោងមិនងាយឆ្កូត ដូចដែលឃើញមាននៅលើតួខ្លួនរបស់ស្មាតហ្វូនថ្លៃៗ ហើយចំពោះពណ៌សម្រាប់ជ្រើសរើសវិញអាចនឹងមានដល់ទៅ៤ពណ៌ឯណោះ។
ការដាក់បង្ហាញនាឡិកាឆ្លាតវៃ Samsung Galaxy Active 2 ត្រូវបានគេរំពឹងថានឹងប្រព្រឹត្តទៅនៅ ថ្ងៃទី៧ ខែសីហា ដែលជាផ្នែកមួយនៃព្រឹត្តិការណ៍ Unpacked event នៅ ទីក្រុងញូវយ៉ក ប្រទេសសហរដ្ឋអាមេរិក ដែលនឹងជាថ្ងៃបង្ហាញខ្លួនលើកដំបូងនៃស្មាតហ្វូនកំពូលរបស់ Samsung ផងដែរ គឺ Galaxy Note10។

Related threads

You have to log in before you can reply Login | Register Now

Points Rules

GO TopFast RepPreviousNext ThrBack LisCustomerMobile V
To Top