• jupi
  • Moderator

11Follower

  • jupi
Facebook Twitter Google+ Share

ស្មាតហ្វូន Huawei Mate 9, P10 និងស្មាតហ្វូនមួយចំនួនទៀតនឹងទទួលបាន EMUI 9.1 ជំនាន់ beta

[Copy link]
114 0
Share
ក្រុមហ៊ុន Huawei កំពុងបន្ថែមទូរសព្ទជាច្រើនគ្រឿងដែលចេញចុងឆ្នាំ២០១៦ ក៏ដូចជាស្មាតហ្វូន Huawei ត្រកូល ដើម្បីភ្លក្សរសជាតិថ្មីក្នុងការប្រើប្រាស់ EMUI 9.1 នៅលើប្រព័ន្ធប្រតិបត្តិការ Android 9 Pie។

1ba8eba94fd1caec7c6f5f97011ca222.jpg

ជាមួយនឹងកំណែអាប់ឌែតនេះ ស្មាតហ្វូន Huawei Mate 9 និង Mate 9 Pro (ម៉ូឌែល Porsche Design) កំពុងទទួលបានប្រព័ន្ធ file system ថ្មី EROFS ដែលដំណើរការអានឯកសារលឿនធ្វើឱ្យទូរសព្ទដំណើរការបានលឿន និងបន្ថែមមុខងារ GPU Turbo 3.0 ដែលបង្កើនល្បឿន GPU ឱ្យកាន់តែខ្លាំង លេងហ្គេមកាន់តែរលូនល្អ ចំពោះស្មាតហ្វូនដែលមានអាយុកាលជិត៣ឆ្នាំនេះ។


ចំពោះស្មាតហ្វូន Huawei P10 និង P10 Plus ត្រូវបានគេសន្មត់ថានឹងចាប់ផ្ដើមទទួលបានកំណែអាប់ឌែតជំនាន់ beta នៅក្នុង ខែសីហា ខាងមុខ ប៉ុន្តែទំនងអាចជាទទួលបាននៅក្នុងពាក់កណ្តាលខែដំបូង។
ចំណែកឯស្មាតហ្វូនដែលចេញជំនាន់ ឆ្នាំ២០១៧ វិញ មានដូចជា Huawei nova 2s ក៏ដូចជា Honor 9 និង Honor 8 Pro ម៉ូឌែលទាំងពីរនេះ ក៏ដូចជាត្រកូល Mate 9 ដែលដំណើរការដោយប្រព័ន្ធប្រតិបត្តិការ Android 7.0 Nougat នឹងទទួលបានប្រព័ន្ធប្រតិបត្តិការ Android 9.1 Pie ឆាប់ៗនេះហើយ។

You have to log in before you can reply Login | Register Now

Points Rules

GO TopFast RepPreviousNext ThrBack LisCustomerMobile V
To Top