• jupi
  • Moderator

11Follower

  • jupi
Facebook Twitter Google+ Share

កុំអោយនរណាម្នាក់ធ្វើអោយអ្នកមានអារម្មណ៍ថាខុសឆ្គងទាំងដែលវាមិនមែនជាកំហុសរបស់អ្នក

[Copy link]
291 0
Share
មនុស្សដែលមិនអាចទទួលស្គាល់ថាពួកគេបានធ្វើអ្វីខុសនឹងរកវិធីដើម្បីបង្វែរស្ថានភាពដើម្បីដាក់បន្ទោសនរណាម្នាក់ផ្សេងទៀត។ នៅពេលស្ថានភាពបែបនេះកើតឡើងអ្នកត្រូវតែចាំថាអ្នកមិនអាចឱ្យនរណាម្នាក់ធ្វើឱ្យអ្នកមានអារម្មណ៍ថាមានកំហុសទាំងដែលកំហុសទាំងនោះជារបស់ពួកគេឡើយ។
អ្នកគួរតែគិតម្តងទៀតថាគួរតែដើរចេញឬបន្តនៅបែបនេះទៀត?
ពេលខ្លះព្រោះតែការស្រលាញ់ ព្រោះតែមិនចង់បាត់បង់ ព្រោះតែការរាប់អានដ៏ជ្រាលជ្រៅរបស់អ្នកបានធ្វើអោយអ្នកតែងធ្វើអ្វីៗគឺប្រយ័ត្នជានិច្ចដោយខ្លាចមិត្តភក្តិខឹង អន់ចិត្តនឹងអ្នកទាំងដែលពេលខ្លះកំហុសដែលគេបានសាងគេបែរជាបង្វែរទៅជាកំហុសរបស់អ្នកវិញ។
ពេលខ្លះព្រោះតែអ្នកបណ្តោយអោយរឿងបែបនោះតែងកើតឡើងញឹកញាប់ពេកវាក៏បង្កើតជាទម្លាប់មួយ ដែលធ្វើអោយពួកគេបានចិត្តហើយធ្វើអ្វីក៏មិនដែលចេះក្រែងចិត្តរបស់អ្នកដែរព្រោះគេអាងថាអ្នកនឹងទទួលកំហុសគ្រប់ពេល អ្នកនឹងតាមលួងពួកគេដដែល។


02cd134197774a53bd48ceb72be05459.jpg

វាមិនមែនជាកំហុសរបស់អ្នកទេដែលត្រូវស្រលាញ់មិត្តភក្តិអស់ពីចិត្ត។វាមិនមែនជាកំហុសអ្នកទេដែលអ្នកត្រូវធ្វើជាមនុស្សដែលតែងទទួលកំហុសគ្រប់ពេលដែលមានបញ្ហា។វាមិនមែនជាកំហុសអ្នកទេដែលអ្នកត្រូវតាមចិត្តពួកគេគ្រប់ពេល។ប៉ុន្តែគ្រប់យ៉ាងត្រូវប្រាកដថាការធ្វើរឿងទាំងនោះគឺស្ថិតនៅក្នុងកម្រិតមួយដែលអាចទទួលយកបាន មិនមែនគ្រប់ពេលរហូតនោះទេ។ព្រោះវានឹងធ្វើអោយតម្លៃរបស់អ្នកបាត់បង់បន្តិចម្តងៗដែលអាចហៅថាគេមានអ្នកបាន អត់អ្នកក៏បាន តែចំពោះអ្នកវិញគឺពួកគេសំខាន់ជានិច្ចក្នុងចិត្តអ្នក។តើអ្នកគិតថាវាសមតម្លៃដែរទេ?


ពេលខ្លះអ្នកត្រូវរៀនធ្វើចិត្តដាច់ខ្លះ មនុស្សយើងបើមិនបែកគ្នាខ្លះគេក៏មិនដឹងថាយើងទុកគេសំខាន់ប៉ុណ្ណាក្នុងចិត្តយើងដែរ។
មនុស្សដែលបានចិត្តបំផុតគឺមនុស្សដែលមានអាង។គេអាងថាមានយើងនឹងគ្មានថ្ងៃចាកចេញពីគេ គេអាងថាឈ្លោះគ្នារាល់ដងអ្នកជាអ្នកទៅសុំទោសគេមុនរហូត គេអាងថាបើមិនមកនិយាយរកអញមុន អញក៏មិនទៅនិយាយរកមុនដែរ។បើវាជាកំហុសរបស់អ្នកត្រូវទទួល តែបើមិនមែនទេអ្នកគួរបញ្ឈប់នូវការទទួលរាល់កំហុសរបស់គេដើម្បីមិត្តភាពបែបនោះទៀតទៅ។រឿងដដែលនឹងកើតឡើងចំពោះអ្នកជានិច្ច។


  • ជួនកាលគេគិតថាខ្លួនគេសំខាន់ឬមានមនុស្សរាប់អានគេច្រើន តែគេមិនដឹងទេថាមានមនុស្សប៉ុន្មានអ្នកដែលស្រលាញ់គេពិតប្រាកដនោះ រហូតដល់ថ្ងៃណាមួយដែលគ្មានយើងនៅក្បែរគេនឹងដឹងច្បាស់ដោយខ្លួនឯង។

អ្វីដែលអ្នកអាចធ្វើបានគឺត្រូវចងចាំថាអ្នកបានព្យាយាមដោះស្រាយស្ថានការណ៍ឱ្យអស់ពីសមត្ថភាពរបស់អ្នកសិន តែបើអ្នកតែងមានអារម្មណ៍ថារាល់កំហុសឆ្គងទាំងអស់សុទ្ធតែកើតចេញពីអ្នកទាំងដែលគេជាអ្នកធ្វើអ្នកគួរតែល្មមដើរចេញពីមិត្តភាពបែបនោះទៅ ហើយទុកឱ្យពួកគេរស់នៅក្នុងជីវិតដែលពួកគេចង់រស់នៅទៅចុះ។ហើយជាពិសេសកុំព្យាយាមបង្ខំចិត្តនរណាម្នាក់អោយនៅក្បែរយើងទាំងដែលចិត្តគេមិនចង់បើមិនដូច្នេះទេអ្នកនឹងឈឺខ្លាំងបំផុតនៅពេលដែលពួកគេទុកអ្នកចោលលែងត្រូវការ៕


(ដោយ៖ Lavender)


You have to log in before you can reply Login | Register Now

Points Rules

GO TopFast RepPreviousNext ThrBack LisCustomerMobile V
To Top