• jupi
  • Moderator

11Follower

  • jupi
Facebook Twitter Google+ Share

រៀបបង្វិចទៅកែប ១ យប់ ដើរលេងបាន ៦ កន្លែង និងថតរូបមួយឆ្អែត អស់តែ ៤០ដុល្លារ

[Copy link]
90 0
Share
ក្រុងកែប ជាទីក្រុងតូចមួយនៅតាមបណ្ដោយឆ្នេរសមុទ្រភាគនិរតីនៃប្រទេសកម្ពុជា មានចម្ងាយមិនប៉ុន្មានគីឡូម៉ែត្រពីព្រំប្រទល់ កម្ពុជា-វៀតណាម។
ចង់ដឹងពីអាថ៌កំបាំងចំណាយលុយតែ ១៦ ម៉ឺនរៀល(គិតចាប់ពីជាន់លើទឹកដីកែប)អាចដើររុករានក្រុងកែបបានដល់ទៅ ៦ កន្លែងដែរទេ? ខាងក្រោមនេះជាបទពិសោធន៍ដែលខាងយើងនឹងបង្ហាញពីអាថ៌កំបាំងដើរបានច្រើនកន្លែងហើយអស់លុយតិច។

1jpg.jpg

សម្រាប់អ្នកដែលចូលចិត្តធ្វើដំណើរកម្សាន្តជាក្រុមម៉ូតូ គឺងាយបំផុតក្នុងការសន្សំការចំណាយ ហើយអាចដើរលេងបានច្រើនកន្លែងទៀត។
ជាដំបូង ប្រហែលជាថ្ងៃត្រង់ទើបទៅដល់ក្រុងកែប ពេលទៅដល់ភ្លាមយើងត្រូវស្វែងរកផ្ទះសំណាក់ ឬសណ្ឋាគារសម្រាប់ស្នាក់ និងទុកអីវ៉ាន់ជាមុនសិនដោយមួយបន្ទប់តម្លៃមានចាប់ពី ៥ ដុល្លារដល់ ១២ដុល្លារ (អាស្រ័យលើការជ្រើសរើស)។
ខាងក្រោមនេះជាបទពិសោធន៍ដែលខាងយើងនឹងបង្ហាញពីអាថ៌កំបាំងដើរបានច្រើនកន្លែងហើយអស់លុយតិច។
ផែនការដើរលេងថ្ងៃទី ១
បន្ទាប់ពីរៀបចំអីវ៉ាន់រួច (បើចង់ងូតទឹកឲ្យត្រជាក់ខ្លួនរួចក៏បាន) ត្រូវរកកន្លែងញ៉ាំអាហារថ្ងៃត្រង់ឲ្យឆ្អែតសិនមុននឹងចេញដំណើរ។ រកញ៉ាំអាហារធម្មតាៗតាមតូប តាមផ្លូវហ្នឹងគឺអស់មិនច្រើនទេ ហោចណាស់ ៧ - ៨ ពាន់រៀលអីបានទាំងទឹកទៀត ហើយចាក់សាំងមួយពេញអស់ខ្ទង ១ ម៉ឺន ៦ ពាន់រៀលជាការស្រេច ហើយសឹមចាប់ផ្ដើមចេញដំណើរទៅ៖
១. សួនមេអំបៅ
សួន​មេ​អំ​បៅ ​ ជា​គោល​ដៅ​ទេស​ចរណ៍​ថ្មី​មួយ ​ដែល​ជា​កម្ម​សិទ្ធិ​របស់​ឯក​ជន​ និង​មាន​ទី​តាំង​នៅ​ Jasmine Valley​ Eco-Resort ​ឬ ​Jasmine Valley Trail។ វាមានចម្ងាយ ១១.៥ គីឡូម៉ែត្រពីក្រុងកែប ជិះមិនកន្លះម៉ោងផងក៏ដល់បាត់ទៅហើយ។ ទីនោះបណ្ដុំទៅដោយពូជមេអំបៅគ្រប់ភេទ និងស្អាតៗ អមជាមួយនឹងធម្មជាតិ ដែលគេពេញនិយមទៅមើល និងថតរូប ហើយក៏គ្មានបង់ថ្លៃចូលមើលអីទាំងអស់។

(ប្រភពរូបភាព៖ Google)
២. សួនឧទ្យានជាតិកែប
បន្ទាប់មកយើងចូលទៅលេងឧទ្យានជាតិកែប ដែលមានចម្ងាយប្រមាណ ៤៥០ ម៉ែត្រពីសួនមេអំបៅ គឺថាពួកវានៅក្បែរៗគ្នាហ្នឹង។ ជាមួយនឹងផ្ទៃដី ៥ ០០០ហិកតា ផ្ដល់នូវទិដ្ឋភាពដ៏ស្រស់ត្រកាលនៃឆ្នេរខ្សាច់ ហើយមានព្រៃកោងកាង ព្រៃឈើតូចធំ និងទេសភាពដ៏ស្រស់ស្អាតនៃធម្មជាតិ និងសត្វ អ្វីដែលពិសេសនោះយើងអាចថតរូបបានមួយសប្បាយមិនចេះអស់ជាមួយគ្រប់យ៉ាងនៅទីនោះ ធានាថានឹងបានរូបថតដ៏ល្អឥតខ្ចោះតែម្ដង។ លេងត្រឹមកន្លះទៅមួយម៉ោងអីចាំបន្តដណ្ដើរទៅមុខទៀត។

(ប្រភពរូបភាព៖ Google)
៣. ឆ្នេរខ្សាច់កែប
ឆ្នេរ​សមុទ្រ​នៅ​ក្រុង​កែប​ជា​ឆ្នេរ​ព្រៃ​កោង​កាង ​និង ​គ្រួស​ខ្មៅៗ ​​ខុស​ពី​ក្រុង​ព្រះ​សី​ហនុដែលមាន​ឆ្នេរ​ខ្សាច់​ពណ៌​ស​ក្បុស​ និងមានចម្ងាយពីសួនឧទ្យានជាតិ ៣.៩ គីឡូម៉ែត្រ។ អ្វីដែលពិសេសវាសម្បូរទៅដោយ​គ្រឿង​សមុទ្រ​តម្លៃសមរម្យ ​ហើយកំពូល​ឆ្ងាញ់​ជា​ពិ​សេស​គឺល្បីពី​ក្ដាម​សមុទ្រ​ស្រស់ៗតែម្ដង។


(ប្រភពរូបភាព៖ Google)
៤. កោះទន្សាយ
កោះទន្សាយគឺជាកោះដ៏តូចមួយដែលមានទីតាំងនៅដែនឈូងសមុទ្រខ្មែរ-ថៃ។ ចម្ងាយឆ្នេរកែបទៅចំណតទូកកោះទន្សាយមាន ២ គីឡូម៉ែត្រ ជិះតែ ៤ នាទីគឺដល់ល្មម រួចហើយទិញសំបុត្រឆ្ពោះទៅកោះទន្សាយ ដោយទូកចេញវេលាម៉ោង ៣:០០ ល្ងាច(ក្រោយម៉ោង ៣ នឹងមិនមានទូកចេញឡើយ) ដែលមានតម្លៃ ៣ ម៉ឺននិង ២ ពាន់រៀលក្នុងម្នាក់។ ជិះត្រឹមតែ ២០ - ៤០ នាទី(អាស្រ័យលើអាកាសធាតុ)គឺដល់កោះល្មម។ ដើរលេង រួចថតរូបជាមួយនឹងទេសភាពដ៏ត្រកាលនៃកោះទន្សាយហើយសឹមត្រឡប់ទៅកន្លែងស្នាក់នៅវិញ ប៉ុន្តែតិចថាភ្លេចរកទិញអាហារញ៉ាំពេលល្ងាចណា អស់យ៉ាងច្រើន ៨ ពាន់រៀលទៀតទៅចុះ។ អ៊ីចឹងក្នុងថ្ងៃដំបូងយើងចំណាយអស់តែ ១១ ម៉ឺននិង ២ ពាន់រៀល ដូច្នេះ យើងនៅសល់លុយ ៤ ម៉ឺននិង ៨ ពាន់រៀលទៀត ទុកដើរពីរកន្លែងទៀតគឺគ្រប់គ្រាន់ហើយ។


(ប្រភពរូបភាព៖ Google)
ផែនការដើរលេងថ្ងៃទី ២
ព្រឹកថ្ងៃទី ២ ក្រោយពីទទួលទានអាហារសម្រន់អស់ ៣ ឬ ៤ ពាន់រៀលរួច ចាក់សាំងឲ្យពេញម្ដងទៀត ហើយម៉ោង ៧:៣០ ព្រឹកយើងចាប់ផ្ដើមចេញដំណើរឆ្ពោះទៅ៖
៥. ចំការម្រេចសូធី
ចំការម្រេចសូធីគឺជាចំការដាំមួយដ៏ធំមួយនៅទីនោះ ដំណើរការដោយជនជាតិខ្មែរយើងតែម្ដង ហើយវាជាកន្លែងទេសចរណ៍ដ៏ពេញនិយមដែរ។ ជិះពីក្រុងកែបតែ ១២ នាទីអីដល់ល្មម យើងអាចធ្វើការថតរូប និងដើរមើលពាសពេញចំការបានដោយមិនចាំបាច់បង់ប្រាក់។


(ប្រភពរូបភាព៖ Google)
៦. ភ្នំសសៀរ
ចុងក្រោយយើងឆ្ពោះទៅភ្នំសសៀរនៅមានចំងាយមិនឆ្ងាយប៉ុន្មានពីក្រុងកែប ភ្នំនេះស្ថិតនៅចម្ងាយប្រហែល ២-៣ គីឡូម៉ែត្រពីរង្វង់មូលសេះស។ នៅទីនោះ មានរូងថ្មសំខាន់ៗចំនួនបួន គឺល្អាងស្តេចដំរីស ល្អាងវាលស្រែមួយរយ ល្អាងស-ខ្មៅ និងល្អាងប្រចៀវដែលនៅផ្នែកម្ខាងទៀតនៃភ្នំ មុននឹងចូលមកដល់ទីនេះលោកអ្នកអាចនឹងឮស្នូរសំឡេងរងំនៃសត្វប្រចៀវ ។


(ប្រភពរូបភាព៖ Google)
អត្ថបទដោយ៖ រីតា

Related threads

You have to log in before you can reply Login | Register Now

Points Rules

GO TopFast RepPreviousNext ThrBack LisCustomerMobile V
To Top