• jupi
  • Moderator

11Follower

  • jupi
Facebook Twitter Google+ Share

ក្រុមហ៊ុន MediaTek និយាយថាបន្ទះឈីប Helio G90 ជាបន្ទះឈីបដំបូងរបស់ខ្លួនផលិតមកសម្រាប់បំពាក់លើស្មាតហ្វ...

[Copy link]
34 0
Share
បន្ទះឈីប Helio G90 នឹងក្លាយជាបន្ទះឈីបដំបូងដែលផលិតមកសម្រាប់ស្មាតហ្វូនហ្គេម របស់ក្រុមហ៊ុន MediaTek ដែលជាក្រុមហ៊ុនល្បីមួយផ្នែកផលិតគ្រឿងផ្គុំសំខាន់ៗបំពាក់លើស្មាតហ្វូន។ ចំពោះរូបថតមួយសន្លឹកប្រកាសរបស់ក្រុមហ៊ុននេះប្រកាសពីវត្តមានរបស់បន្ទះឈីបថ្មីនេះ តែមិនបង្ហាញព័ត៌មានច្រើនអំពីវានោះទេ ប៉ុន្ដែសម្រាប់លក្ខណៈសម្បត្តិពេញលេញនឹងមកដល់ឆាប់ៗនេះហើយ។
យើងអាចសន្និដ្ឋានថាបន្ទះឈីបថ្មី G90 គឺត្រូវបានអភិវឌ្ឍដោយឈរលើមូលដ្ឋានបន្ទះឈីប Helio P90 ដែលមាន CPU 2 Cortex-A75 មានល្បឿន 2.2GHz និងកម្លាំង 6 A55 Cores មានល្បឿន 2.0GHz។

02cd134197774a53bd48ceb72be05459.jpg

ចំពោះ GPU វិញ វាបច្ចេកទេសច្នៃបង្កើតជារូបសុប្បនិម្មិត PowerVR GM9446 មានល្បឿន 970MHz ដែល MediaTek សន្យាថានឹងមានការបង្កើនប្រសិទ្ធភាពខ្លាំងជាងមុនដល់ទៅ 15% លើសបន្ទះ GPU Mali-G72 MP3 ដែលធ្លាប់ត្រូវបានប្រើប្រាស់នៅក្នុងបន្ទះ Helio P70 ទៅទៀត។
ក្រុមហ៊ុន MediaTek អាចធ្វើអោយប្រសើរឡើងនូវបទពិសោធនៃការលេងហ្គេមឱ្យកាន់តែរលូន ដូចទៅនឹងបន្ទះឈីប Kirin ដែលធ្លាប់មាន។ ទោះជាយ៉ាងណាក៏ដោយយើងអាចឃើញ GPU ជាច្រើនដែលមានអនុភាពខ្លាំងជាងមុន ដូចជា ARM មាន GPU Mali-G76 និង G77 ឬបន្ទះ GPUs GM9446 ជាដើម។


ស្មាតហ្វូនហ្គេមបច្ចុប្បន្នហាក់កំពុងកើនឡើងប្រជាប្រិយភាព ប៉ុន្តែក៏មានមតិមហាជនខ្លះបានការរិះគន់ថា ក្រុមហ៊ុនទាំងនោះបានប្រើបន្ទះឈីបខ្លាំងៗលើស្មាតហ្វូនហ្គេម ទាំងបន្ទះឈីបទាំងនោះក៏បានប្រើនៅលើស្មាតហ្វូនដែលមិនមែនជាស្មាតហ្វូនហ្គេមផងដែរ។ ប៉ុន្ដែទោះយ៉ាងណាក៏ដោយ បន្ទះឈីបថ្មី Helio G90 របស់ MediaTek និង Snapdragon 855 Plus របស់ Qualcomm សុទ្ធតែសម្រិតសម្រាំងមកដើម្បីដាស់ GPU ឱ្យដើរកាំងតែខ្លាំងនិងមានប្រសិទ្ធភាព ដើម្បីប្រឈមមុខនឹងហ្គេមទំនើបៗធំៗជាច្រើនដែលកំពុងមាននៅក្នុងពិភពបច្ចេកវិទ្យាបច្ចុប្បន្ន។

Related threads

You have to log in before you can reply Login | Register Now

Points Rules

GO TopFast RepPreviousNext ThrBack LisCustomerMobile V
To Top