• jupi
  • Moderator

11Follower

  • jupi
Facebook Twitter Google+ Share

កន្លែងថ្មីទៀតហើយអស់តែ ៣៥$ ពីរនាក់ស្វីតកប់តែម្តង

[Copy link]
119 0
Share
កំពតទៀតហើយបងប្អូន ឮតែឈ្មោះក៏ដឹងថាជាខេត្តដែលសម្បូរកន្លែងដើរលេងខប់ៗដែរ។ ខេត្តមួយនេះកាន់តែរីកចម្រើនខ្លាំងទៅៗ កន្លែងថ្មីៗបានរីកដុះដាលជាហូរហែរពិតជាគួរឱ្យកត់សម្គាល់។

1.jpg

ពេលនេះយើងខ្ញុំសូមបង្ហាញកន្លែងថ្មីស្រឡាងមួយទៀតហើយ ដែលកន្លែងនោះមានឈ្មោះថា សាហ្វារី។ សាហ្វារី គឺជាកន្លែងកម្សាន្តមួយដែលកំពុងតែទទួលបានការចាប់អារម្មណ៍ពីភ្ញៀវទេសចរយ៉ាងខ្លាំងសម្រាប់ពេលវេលាបោះតង់រ៉ូមែនទិក ដោយសារវាមានខ្យល់អាកាសល្អឡើងត្រជាក់ចិត្ត ជាពិសេសនាពេលព្រះអាទិត្យថ្ងៃរះជះពន្លឺដ៏ស្រស់ស្អាត និងនាពេលសូរិយាហៀបអស្ដង្គតជះពន្លឺក្រហមចាំងឆ្លុះរវាងផែនដី និងផ្ទៃមេឃ អមដោយសំឡេងសត្វចាបយំរងំ មិនថាគូរស្នេហ៍ គ្រួសារ ឬមិត្តជិតស្និតនោះឡើយសុទ្ធតែទទួលបានភាពស្រស់ស្រាយខ្លាំង និងប្លែកចំណីអារម្មណ៍ជាពុំខាន។



លើសពីនេះទៅទៀតគឺ នៅទីនោះក៏មានរៀបចំបម្រើអាហារដល់ភ្ងៀវទេសចរផងដែរ។ អ្វីដែលជាពិសេសទៀតនោះ លោកអ្នកក៏អាចឲ្យបុគ្គលិករបស់សាហ្វារីរៀបចំឲ្យបានតាមចំណង់ចំណូលចិត្តរបស់លោកអ្នកចំពោះការយកអាហារមកពីខាងក្រៅសាហ្វារីនឹងមិនមានការហាមឃាត់ឡើយ។ តង់មួយតម្លៃត្រឹមតែ ៣៥ដុល្លារសម្រាប់មនុស្សពីនាក់។ ទីតាំងរបស់សាហ្វារីមានចម្ងាយប្រមាណ ៥០គ.ម ពីទីរួមខេត្ត កំពត បើសិនជាលោកអ្នកចេញពីភ្នំពេញមកតាមផ្លូវជាតិលេខ៣ គឺហួសផ្សារត្រាំកក់តែប៉ុន្មានគីឡូប៉ុណ្ណោះ។ សម្រាប់ព័ត៌មានបន្ថែម លោកអ្នកអាចទំនាក់ទំនងតាមលេខទូរសព្ទ ០៨៧ ៨៨៨ ៨៨០៕

(ប្រភពរូបភាព៖ Google)
អត្ថបទដោយ៖ ដែន

You have to log in before you can reply Login | Register Now

Points Rules

GO TopFast RepPreviousNext ThrBack LisCustomerMobile V
To Top