• jupi
  • Moderator

11Follower

  • jupi
Facebook Twitter Google+ Share

ចេះតែឆ្ងល់ថារាល់យប់គេងមិនដែលលក់ស្រួល មកពីអ្នកមានទម្លាប់អាក្រក់ទាំងប៉ុន្មានចំណុចនេះមុ...

[Copy link]
30 0
Share
បើអ្នកចង់គេងលក់ស្រួលរាល់យប់អ្នកគួរតែបោះបង់ទម្លាប់អាក្រក់ទាំងប៉ុន្មានចំណុចនេះចេញទើបបាន៖
១ កុំទម្លាប់ហាត់ប្រាណ ៣ម៉ោងមុនពេលពេលគេងអោយសោះ៖
ព្រោះនៅពេលហាត់ប្រាណរាងកាយរបស់អ្នកពោរពេញទៅដោយអ័រម៉ូនមួយដែលបញ្ចេញដោយក្រពេញ Adrenal ជាពិសេសនៅក្នុងលក្ខខណ្ឌនៃភាពតានតឹងបង្កើនអត្រាឈាមរត់ក្នុងសសៃឈាម ការដកដង្ហើមញាប់និងកាបូអ៊ីដ្រាតនោះវានឹងធ្វើអោយអ្នកមិនអាចគេងបានលក់ស្រួលឡើយ។
២ កុំទម្លាប់គេងលេងពីល្ងាច៖
ការគេងពេលល្ងាចនឹងធ្វើអោយអ្នកមានអារម្មណ៏ថាដូចសម្រាករយៈពេលវែងដូច្នេះពេលវេលានៃការគេងរបស់អ្នកក៏បានផ្លាស់ប្តូរធ្វើអោយអ្នកគេងមិនលក់នៅពេលយប់បាន ហើយយូរទៅរាងកាយអ្នកនឹងចុះខ្សោយ។
៣ កុំញុាំអាហារ ២ម៉ោងមុនពេលរៀបចូលគេង៖

1jpg.jpg

នៅពេលដែលអ្នកទម្រេតខ្លួនជាមួយនឹងពោះដែលពោរពេញទៅដោយអាហារ វានឹងធ្វើអោយការរំលាយអាហាររបស់អ្នកដំណើរការមិនបានល្អហើយវានឹងធ្វើអោយអ្នកឧស្សាហ៏ភ្ញាក់។
៤ ទុកដាក់គ្រឿងអេឡិចត្រូនិចទាំងអស់អោយឆ្ងាយពីគ្រែរបស់អ្នក៖


ការអូសចុះអូសឡើងនៃទូរសព្ទរបស់អ្នកមុនពេលចូលគេងវាជាផលប៉ះពាល់ធ្ងន់ធ្ងរមួយក្នុងការគេងរបស់អ្នក។ព្រោះពន្លឺដែលចេញពីទូរសព្ទ ថេបប្លេត ឬកុំព្យូទ័រគឺវានឹងធ្វើអោយមានផលប៉ះពាល់អាក្រក់មួយដល់ខួរក្បាលរបស់អ្នកផងដែរ។
៥ ជឿឬអត់ថាអ្នកគួរតែជៀសវាងការអានសៀវភៅមុនចូលគេង?៖


ការអានសៀវភៅមុនចូលគេងដែលមនុស្សភាគច្រើនគិតថាការចងចាំអាចចងចាំបានច្រើនប៉ុន្តែមិនដូច្នោះទេវាជាមូលហេតុមួយដែលធ្វើអោយអ្នកភ្ញាក់ឡើងកណ្តាលយប់ហើយកម្រនឹងគេងលក់វិញទៀតផង។
៦ កុំចូលគេងជាមួយចុងជើងត្រជាក់អោយសោះ៖ ព្យាយាមធ្វើអោយចុងជើងរបស់អ្នករក្សាកំដៅមិនត្រជាក់ពេកទើបធ្វើអោយអ្នកគេងលក់ស្រួល។
៧ កុំទិញនាឡិការរោទ៏ណាដែលមានប្រភេទភ្លើង LED ដែលភ្លឺខ្លាំង៖ បើអាចកុំប្រើប្រាស់នូវនាឡិការដែលមានពន្លឺ LED នៅលើលេខដាក់នៅលើក្បាលដំណេកអោយសោះ។ព្រោះពន្លឺទាំងនោះនឹងរំខានដល់ដំណេករបស់អ្នកមិនអោយអ្នកគេងលក់បានស្រួលឡើយ។
៨ កុំព្យាយាមបង្កើតនូវទម្លាប់ធ្វើអ្វីមួយមុនពេលចូលគេង៖ ការដែលអ្នកបង្កើតទម្លាប់ក្នុងការធ្វើអ្វីមួយមុនពេលចូលគេងវានឹងធ្វើអោយអ្នកមានអារម្មណ៍ថាមិនស្រួលក្នុងចិត្តនៅពេលមួយដែលអ្នកភ្លេចធ្វើវា។
៩ គួររកខ្នើយដែលធ្វើអោយអ្នកមានផាសុកភាពក្នុងគេង៖ គួរប្រើប្រាស់ពូកខ្នើយដែលមានគុណភាពល្អដែលវាធ្វើអោយអ្នកគេងលក់ស្រួលនិងមិនរំខានដំណេករបស់អ្នកឡើយព្រមទាំងភ្ញាក់ឡើងដោយអារម្មណ៍គ្មានអារម្មណ៍ថាអស់កម្លាំងក្នុងការគេង។
១០ កុំគេងនៅក្បែរវាំងនន៖ បើសិនជាអាចជៀសបានកុំគេងនៅក្បែរវាំងននអោយសោះ ព្រោះនៅពេលដែលវាបក់ផាត់ម្តងៗទោះតិចឬខ្លាំងក្តីវានឹងធ្វើអោយអ្នកដឹងខ្លួនគ្រប់ពេល។
១១ ជៀសវាងការញុាំកាហ្វេ ៤ម៉ោងមុនពេលចូលគេង៖


ការញុាំកាហ្វេឬសារធាតុកាហ្វេអុីនមុនពេលចូលគេងវានឹងធ្វើអោយអ្នកភ្ញាក់ឡើងកណ្តាលយប់និងពិបាកនឹងគេងម្តងទៀតណាស់។
១២ ព្យាយាមកុំញុាំទឹកច្រើន ១ម៉ោងមុនចូលគេង៖ ការញុាំទឹកច្រើនមុនចូលគេងវានឹងធ្វើអោយអ្នកភ្ញាក់ឡើងចូលបន្ទប់ទឹកញឹកញាប់វានឹងធ្វើអោយអ្នកគេងលក់មិនបានស្កប់ស្កល់៕

(ប្រភពពី៖Positive Feelings)

Related threads

You have to log in before you can reply Login | Register Now

Points Rules

GO TopFast RepPreviousNext ThrBack LisCustomerMobile V
To Top