Facebook Twitter Google+ Share

ហេតុអ្វី​បាន​ឈាម​ច្រមុះ​?

[Copy link]
398164 0
Share
                                                                                                 
                             
              
              
                                                                           

ហេតុអ្វី​បាន​ឈាម​ច្រមុះ​?

ហេតុអ្វី​បាន​ឈាម​ច្រមុះ​?
                             
                                      ច្រមុះ​គឺជា​ផ្នែក​មួយ​នៃ​រាងកាយ​ដែល​សម្បូរ​ទៅ​ដោយ​សរសៃឈាម​ច្រើនជាងគេ ហើយ​ក៏​សាក​សម​នឹង​ទីតាំង​សម្រាប់​ការ​ហូរឈាម​ផងដែរ​។ ការ​ដែល​មាន​ការប៉ះទង្គិច​លើ​មុខ​អាច​បណ្តាលអោយ​របួស​ច្រមុះ និង​ហូរឈាម​តាម​ច្រមុះ​បាន​។ ការ​ហូរឈាម​ប្រហែលជា​មាន​លក្ខណៈ​ច្រើន ឬ​មាន​ផលវិបាក​តិចតួច​។ ការ​ហូរ​ឈាម​នេះ​អាច​កើតឡើង​ដោយ​ឯងៗ​បាន​នៅពេល​ភ្នាស​របស់​ច្រមុះ​ស្ងួត​ពេក និងរ​បក​ចេញ​។ រឿង​នេះ​ច្រើន​ទាក់ទង​នឹង​អាកាសធាតុ​ក្តៅ ឬ​រដូវរងារ​។ មនុស្ស​ដែល​ងាយ​នឹង​ឈាម​ច្រមុះ​ជាងគេ​គឺ​អ្នក​ដែល​ប្រើ​ថ្នាំ​កុំអោយ​ឈាមកក​ដូចជា Warfarin (Coumadin), Aspirin, ឬ​ថ្នាំ​ប្រឆាំង​នឹង​ការ​រលាក​។ ស្ថិតក្នុង​ស្ថានភាព​បែប​នេះ ទោះបីជា​មាន​ការប៉ះទង្គិច​ច្រមុះ​តិចតួច​ក៏​អាច​អោយ​ឈាម​ច្រមុះ​បានដែរ​។​

​ចំពោះ​រដូវរងារ​ច្រើនតែ​ធ្វើអោយ​អ្នកជំងឺ​ងាយ​នឹង​ឈាម​ច្រមុះ​ជាង​រដូវ​ផ្សេងៗ​ទៀត​ព្រោះ​វា​ជា​ពេលវេលា​ដែល​មាន​ការឆ្លង​ជំងឺ​លើ​ផ្លូវដង្ហើម​ខាងលើ​ជា​ញឹកញាប់​។ លើសពីនេះទៅទៀត ការប្រែប្រួល​លើ​បរិយាកា​សក្តៅ សើ​ម រងារ ក្តៅ​ក្នុងផ្ទះ ងាយ​នឹង​ធ្វើអោយ​ច្រមុះ​ទៅជា​ស្ងួត ព្រមទាំង​ហូរ​ឈាម​ខ្លាំងណាស់​។ មាន​កត្តា​មួយចំនួន​ដែល​ធ្វើអោយ​អ្នកជំងឺ​ងាយ​នឹង​ឈាម​ច្រមុះ​បាន​ដូចជា​៖
- ឆ្លង​មេរោគ​
- ការប៉ះទង្គិច​
- អាឡែ​ហ្ស៊ី និង​រលាក​ច្រមុះ​ដោយ​មិន​មែន​អាឡែ​ហ្ស៊ី​
- លើស​សម្ពាធ​ឈាម​
- ប្រើ​ថ្នាំ​កុំអោយ​កកឈាម​
- ផឹកស្រា​
- មាន​ដុំ​សាច់​ក្នុង​ច្រមុះ ឬ​មាន​បញ្ហា​ហូរ​ឈាម​មិន​ធម្មតា​ពី​កំណើត​៕
                                                                                                
                          

               
               
                                       
                              ប្រភព៖ http://www.health.com.kh
You have to log in before you can reply Login | Register Now

Points Rules

GO TopFast RepPreviousNext ThrBack LisCustomerMobile V
To Top