• chantha
  • Guest
  • chantha
Facebook Twitter Google+ Share

​អង់ស៊ីម​របស់​ថ្លើម​កើនឡើង​អាច​បញ្ជាក់​ពី​បញ្ហា​សុខភាព​អ្វីខ្លះ​?

[Copy link]
399787 0
Share
                                                                                                 
                             
              
              
                                                                           

​អង់ស៊ីម​របស់​ថ្លើម​កើនឡើង​អាច​បញ្ជាក់​ពី​បញ្ហា​សុខភាព​អ្វីខ្លះ​?

​អង់ស៊ីម​របស់​ថ្លើម​កើនឡើង​អាច​បញ្ជាក់​ពី​បញ្ហា​សុខភាព​អ្វីខ្លះ​?
                             
                                      ​ការកើនឡើង​នូវ​អង់ស៊ីម​ថ្លើម​អាច​បង្ហាញ​ពី​ការ​រលាក ឬ​ការខូចខាត​ដល់​កោសិកា​នៅក្នុង​ថ្លើម​។ កោសិកា​ថ្លើម​រលាក ឬ​រងរបួស​ធ្វើអោយ​មាន​ការបញ្ចេញ​បរិមាណ​ខ្ពស់​ខ្លាំង ជាជាង​មរិ​មាណ ធម្មតា​នៃ​សារធាតុ​គីមី​មួយ​ចំនួន​ដែល​រួម​ទាំង​អង់ស៊ីម​របស់​ថ្លើម​ទៅក្នុង​ឈាម​ដែល​អាច បណ្តាល​ឱ្យ​អង់ស៊ីម​ថ្លើម​កើនឡើង​នៅពេលដែល​មាន​ការ​ធ្វើតេស្ត​ឈាម​។​

​អង់ស៊ីម​របស់​ថ្លើម​ជាក់លាក់​ដែល​ភាគច្រើន​កើនឡើង​រួមមាន​

·       ATanine Transaminase(​ត្រង់​សាមី​ណាស​ALT )

·       ASpartate Transaminase(​ត្រង់​សាមី​ណាស AST )

​ការកើនឡើង​នូវ​អង់ស៊ីម​ថ្លើម​អាច​ត្រូវបាន​រកឃើញ​ក្នុងអំឡុងពេល​ធ្វើតេស្ត​ឈាម​ជា​ទម្លាប់​ណាមួយ​។ នៅក្នុង​ករណី​ជា​ច្រើន​កម្រិត​អង់ស៊ីម​ថ្លើម​គឺ​គ្រាន់តែ​កើតឡើង​ជា​បណ្តោះអាសន្ន ឬ​កើនឡើង​តែ​បន្ទិច​បន្ទួច​តែប៉ុណ្ណោះ​។ ភាគច្រើន​បំផុត​អង់ស៊ីម​ថ្លើម​កើនឡើង​មិនមែនជា សញ្ញា​នៃ​បញ្ហា​រ៉ាំរ៉ៃ ឬ​ភាព​ធ្ងន់ធ្ងរ​របស់​ថ្លើម​នោះឡើយ​។​

​ជំងឺ និង​លក្ខខណ្ឌ​ជាច្រើន​អាច​រួមចំណែក​ដល់​ការកើនឡើង​នៃ​អង់ស៊ីម​ថ្លើម​។​វេជ្ជបណ្ឌិត អាច​កំណត់​រក​មូលហេតុ​ជាក់លាក់​នៃ​ការកើនឡើង​នៃ​អង់ស៊ីម​ថ្លើម​របស់​អ្នក​ដោយ​ពិនិត្យ​ឡើងវិញ​នូវ​ប្រ​វត្តនៃ​ការប្រើប្រាស់​ថ្នាំរ​បស់​អ្នក សញ្ញា និង​រោគសញ្ញា​របស់​អ្នក និង​ក្នុង​ករណី​ខ្លះ  ការ​ធ្វើ​តេស្ត និង​នីតិវិធី​ផ្សេងទៀត​។​

​មូលហេតុ​ជាទូទៅ​បន្ថែម​ទៀត​នៃ​ការកើនឡើង​នៃ​អង់ស៊ីម​ថ្លើម​រួមមាន​:

·       ថ្នាំ​តាម​វេជ្ជបញ្ជា​មួយចំនួន​រួមទាំង ពពួក​ថ្នាំ​Statin​ដែល​ប្រើ​ដើម្បី​គ្រប់គ្រង​ជាតិ កូ​ឡេ​ស្តេ​រ៉ូល​ក្នុងឈាម​

·       ការប្រើប្រាស់​គ្រឿង​ស្រវឹង​

·       ជំងឺខ្សោយបេះដូង​

·       ជំងឺ​រលាក​ថ្លើម​ប្រភេទ​A

·       រលាក​ថ្លើម​ប្រភេទ​B

·       ជំងឺ​រលាក​ថ្លើម​ប្រភេទ​C

·       ជំងឺ​ខ្លាញ់​កក​ក្នុង​ថ្លើម​

·       ការ​ធាត់​

·       ការប្រើ​ថ្នាំ​បំបាត់​ការឈឺចាប់​ច្រើនពេក​រួម​ទាំង​ថ្នាំ​ពពួក​Acetaminophen  (​ដូចជា​Paracetamol  Tylenol ឬ​ផ្សេងទៀត​)

​មូលហេតុ​ផ្សេង​ទៀត​នៃ​ការកើនឡើង​អង់ស៊ីម​ថ្លើម​អាច​រួមមាន​:

·       ជំងឺ​រលាក​ថ្លើម​ដោយ​ការប្រើ​គ្រឿង​ស្រវឹង (​ការ​រលាក​ថ្លើម​បណ្តាល​មក​ពី​ការ​ញ៉ាំ​គ្រឿង​ស្រវឹង )

·       ជំងឺ​រលាក​ថ្លើម​ដោយសារ​តែ​អូ​តូ​អ៊ី​ម៉ាញ៉ូ​ន​

·       ជំងឺ​ពោះវៀន ( ការខូចខាត​ពោះវៀន​ដែល​បណ្តាល​មកពី​gluten )

·       ក្រិន​ថ្លើម​(cirrhosis)

·       ការឆ្លង​មេរោគ​Cytomegalovirus ( CMV )៕
                                                                                                
                          

               
               
                                       
                              ប្រភព៖ http://www.health.com.kh
You have to log in before you can reply Login | Register Now

Points Rules

GO TopFast RepPreviousNext ThrBack LisCustomerMobile V
To Top