Facebook Twitter Google+ Share

មូលហេតុ​ដែល​ធ្វើអោយ​បុរស​ឆាប់​ចេញ​ទឹកកាម​

[Copy link]
400016 0
Share
                                                                                                 
                             
              
              
                                                                           

មូលហេតុ​ដែល​ធ្វើអោយ​បុរស​ឆាប់​ចេញ​ទឹកកាម​

មូលហេតុ​ដែល​ធ្វើអោយ​បុរស​ឆាប់​ចេញ​ទឹកកាម​
                             
                                      បុរស​ភាគច្រើន​តែង​មាន​កង្វល់ នឹង​បញ្ហា​នៃ​រយៈពេល នៃ​ការបញ្ចេញ​ទឹកកាម​របស់គេ ។ បើទោះជា​វា​លឿន​ពេក ឬ យូរ​ពេក​គឺ​សុទ្ធតែ​ជា​ប្រភព​នៃ​បញ្ហា​សុខភាព​របស់​អ្នក ទាំងអស់​។
ថ្ងៃនេះ យើង​សូម​បង្ហាញ​នូវ ហេតុផល​មួយ​ចំនួន ដែល​បណ្តាល​អោយ​អ្នក​ឆាប់​ចេញ​ទឹកកាម​ជាង​ធម្មតា ខណៈពេល​ដែល​អ្នក​កំពុង​រួមភេទ​៖
       ជំងឺ​រលាក​បង្ហូរ​នោម​ឬ​ជំងឺ​រលាក​ក្រពេញ​ឬ​ប្រូ​ស្ដាត ៖ ព្រោះថា​ការរំខាន​ដែល​កើតចេញ​ពី​ជំងឺ​ទាំងនេះ​ធ្វើ​ឱ្យ​បុរស​មិន​ស្រួល​ក្នុង​ចិត្ដ​និង​ធ្វើឱ្យបុ​រសអាច​ខំ​បាញ់​បញ្ចេញ​ទឹកកាម​បានដែរ​។​     ការសេព​គ្រឿងញៀន ៖ ការប្រើប្រាស់​គ្រឿងញៀន​មួយចំនួន​ដូចជា​ពួក​កូកាអ៊ីន​ពួក​អំ​ហ្វេ​តា​​មីន​ជា​ដើម អាច​ជម្រុញ​ដល់​ការ​ដាស់​ឬ​ភ្ញោ​ច​កាមារម្មណ៍​និង​ប្រព័ន្ធ​ប្រសាទ​ដែល​ឈាន ដល់​ការ​ឆាប់​ចេញ​ទឹកកាម​បានដែរ​។​     វិបត្ដិ​ការឡើង​រឹង​នៃ​លិង្គ​លិង្គ​ងាប់ ៖ បុរស​ដែល មាន​ការពិបាក​ក្នុង​ការរក្សា​លិង្គ​ឱ្យ​ឡើង​រឹង​បាន​យូរ​គាត់​តែងតែ​ចង់​ធ្វើ ការ​ស៊ក​បញ្ចូល​លិង្គ​ទៅក្នុង​ទ្វារមាស​របស់​ស្ដ្រី​ឱ្យបាន​ឆាប់ ប្រយោជន៍​ខ្លាច​លិង្គ​ស្រក​លែង​រឹង​វិញ​រហ័ស​ពេក ទីបំផុត​ការ​ឆាប់​ចេញ​ទឹកកាម​កើតមានឡើង​។​     វិបត្ដិ​ផ្លូវចិត្ដ ឬ​ការតាន​តឹងចិត្ដ ៖ ច្រើនតែ កើតឡើង​ពេល​ស្ដ្រី​ជា​ដៃគូ​ចូល​ចិត្ដ​និយាយ​អំពី​​កម្លាំង​ផ្លូវភេទ និង​រិះគន់​ភាព​អន់ ខ្សោយ​ខាង​ផ្លូវភេទ​របស់​បុរស​ជា​ដៃគូ​ថា​អន់​នេះ​អន់​នោះ ខ្លួន​ចង់​បាន​នេះ​ចង់បាន​នោះ មិន​បាន​ដូចចិត្ដ​។ ការចង់​ឆាប់​ដល់​កំពូល​នៃ​សេចក្ដីសុខ​ផ្លូវភេទ និង​វ័យ​ខុស​គ្នា​រវាង​ដៃគូ​រួមភេទ​ទាំងពីរ​(​បុរស​ចាស់​ស្ដ្រីក្មេង​ជាដើម​) ក៏​ជា​ដើមហេតុ​នៃ​ការ​ឆាប់​ចេញ​ទឹកកាម​ដែរ​៕
                                                                                                      
                          

               
               
                                       
                              ប្រភព៖ http://www.health.com.kh
You have to log in before you can reply Login | Register Now

Points Rules

GO TopFast RepPreviousNext ThrBack LisCustomerMobile V
To Top