• Roger
  • Moderator

5Follower

  • Roger
Facebook Twitter Google+ Share

Xiaomi ​ចង់​ដើរ​មុន​ Apple ​ផលិត​ស្មាតហ្វូន​គ្មាន​គែម​អេក្រង់ មុន​ iPhone 8 បង្ហាញ​ខ្លួន?

[Copy link]
410961 0
Share

វា​ពិត​ជា​ទំនើប ប្លែក​ភ្នែក​ដែល​ស្មាតហ្វូន​ស៊េរី​ថ្មីៗ​ត្រូវ​បាន​ផលិត មាន​ការ​ឌីហ្សាញ​រូបរាង​កាន់តែ​ទាន់​សម័យ ពិសេស​គឺ​មាន​គែម​អេក្រង់​រឹតតែ​ស្ដើង ដែល​អាច​បង្រួម​តួ​ទូរស័ព្ទ​ឱ្យ​នៅ​តូច ស្ទើរ​តែ​ប៉ុន​អេក្រង់​ផ្ទាល់។ មិន​ត្រឹមតែ​ក្រុមហ៊ុន Sharp ធ្លាប់​បាន​បញ្ចេញ​ស្មាតហ្វូន គំរូ​ស្មាតហ្វូន​ស្ទើរ​គ្មាន​គែម​ម៉ូដែល Sharp AQUOS Crystal នោះ​ទេ ចំណែក​ម្សិលមិញ​នេះ Xiaom ក៏​បាន​បង្ហាញ​គំរូ​ស្មាតហ្វូន​ប្រណិត​គ្មាន​គែម​ដូច​គ្នា ម៉ូដែល Mi Mix។


Xiaomi Mi Mix មាន​អេក្រង់ ​ទំហំ ៦,៤អ៊ីញ​ដែល​លោក​អ្នក​គ្រាន់តែ​ក្រឡេក​ភ្លាម​នឹង​ចាប់អារម្មណ៍​ខ្លាំង​ទៅ​លើ​សាច់​អេក្រង់ ហៀរ​ពេញ​ផ្ទៃ​ខាង​មុខ​ទូរស័ព្ទ ពោល​គឺ​វា​មាន​សាច់​អេក្រង់​លាត​សន្ធឹង​ពេញ​តែ​ម្ដង លើកឡើង​តែ​ផ្នែក​ខាង​ក្រោម។ កាន់តែ​ទំនើប​ទៀត​នោះ Mi Mix នឹង​ត្រូវ​ផលិត​ឡើង​ពី​សារធាតុ​សេរ៉ាមិក និង​មាន​ជម្រើស​សមាសធាតុ​ផ្សំ​ដោយ​មាស ១៨ការ៉ាត់​ថែមទៀត។

Xiaomi Mi Mix


គំរូ iPhone 8 មាន​គែម​អេក្រង់​ស្ដើង

កន្លង​ទៅ​ធ្លាប់​មាន​គំរូ ​ទូរស័ព្ទ iPhone 8 ​មាន​ការ​ឌីហ្សាញ​យ៉ាង​ប្លែក​ភ្នែក គ្មាន​គែម​អេក្រង់​នៅ​សេសសល់​ផ្នែក​ខាង​កៀន​ទូរស័ព្ទ​ទាំង​បួន​ជ្រុង​ឡើយ។ តែ​វា​ពុំ​ជា​គំរូ (concept) ​ទូរស័ព្ទ​ផ្លូវការ ធ្វើ​ឡើង​ដោយ​ក្រុមហ៊ុន Apple នោះ​ឡើយ។ ដោយ​ឡែក Xiaomi Mi Mix នេះ​វិញ គឺ​ជា​សមិទ្ធផល​គំរូ​ពិត​របស់​ក្រុមហ៊ុន Xiaomi ផ្ទាល់។ ​ការ​បញ្ចេញ​គំរូ Mi Mix នេះ​អាច​ធ្វើ​ឱ្យ​បណ្ដា​សាធារណជន​កាន់តែ​ចាប់អារម្មណ៍​ជាមួយ​បច្ចេកវិទ្យា​របស់​ក្រុមហ៊ុន​ចិន​នេះ​រឹតតែ​តែ​ខ្លាំង​ជាង​មុន។


លក្ខណៈ​សម្បត្តិ​របស់ Xiaomi Mi Mix រួម​មាន៖
-អេក្រង់ ៦,៤អ៊ីញ​កម្រិត 1080x2040px ​ប្រភេទ IPS LCD ​ដង់ស៊ីតេ 362ppi
-​បំពាក់​ឈីប Qualcomm Snapdragon 821 ប្រភេទ quad-core ល្បឿន 2x2.35GHz Kryo និង 2x1.6GHz Kryo
-ក្រាហ្វិក Adreno 530
-RAM 4GB និង 6GB
-មេម៉ូរី 128GB និង 256GB
-កាមេរ៉ា​ក្រោយ 16MP និង​ខាង​មុខ 5MP
-មាន fingerprint
-ថ្ម​ជាប់​នឹង​ម៉ាស៊ីន None-removable Li-Ion 4400mAh
-ពណ៌​ខ្មៅ




ប្រែ​សម្រួល៖ ឈុន ហួរ
ប្រភព៖ theverge


xiaomi-mix-01.jpg
You have to log in before you can reply Login | Register Now

Points Rules

GO TopFast RepPreviousNext ThrBack LisCustomerMobile V
To Top