• tinako
  • Moderator

12Follower

  • tinako
Facebook Twitter Google+ Share

តារា​ម៉ូដែល​ប្រថុយ​ជីវិត ឡើង​ថត​លើ​ជម្រាល​ថ្ម​ភ្នំ កម្ពស់​៩០០​ម៉ែត្រ

[Copy link]
410548 0
Share




តារា​ម៉ូដែល​ស្រី​ចិត្ត​សឿង និង​ក្លាហាន​ម្នាក់ បាន​ប្រឈម​មុខ​នឹង​កម្លាំង​ខ្យល់​ខ្លាំង រួម​ទាំង​ស្ថានភាព​ដ៏​គ្រោះថ្នាក់ ដើម្បី​ឡើង​ទៅ​ថត​រូប នៅ​លើ​ជម្រាល​ថ្ម​ភ្នំ កម្ពស់​ជាង ៩០០​ម៉ែត្រ។


តារា​ម៉ូដែល​ស្រី វ័យ​៣៨​ឆ្នាំ Kristina Marie Folcik-Welts បាន​ស្លៀក​រ៉ូប​ពណ៌​ស្វាយ ដ៏​ស្រស់​ស្អាត ឡើង​ទៅ​ថត​នៅ​លើ​ជម្រាល​ថ្ម​ភ្នំ White Mountains ដែល​ស្ថិត​ក្នុង​រដ្ឋ New Hampshire សហរដ្ឋអាមេរិក ក្រោយ​ចំណាយ​ពេល​បោះ​ជំរំ ២​យប់ ដើម្បី​ត្រៀម​ខ្លួន​ថត។

លោក Jay Philbrick ជា​អ្នក​ថត​រូប បាន​ប្រាប់​ឲ្យ​ដឹង​ថា នាង Kristina ត្រូវ​បាន​ចង​ភ្ជាប់​ទៅ​នឹង​ផ្ទាំង​ថ្ម ដើម្បី​សុវត្ថិភាព​ផ្ទាល់​ខ្លួន​របស់​នាង នៅ​ក្នុង​អំឡុង​ពេល​ថត​រូប​នោះ។ ទោះ​បី​ជា​មាន​ខ្យល់​បក់​ខ្លាំង​ក៏​ដោយ តែ​វា​ពិត​ជា​អំណោយ​ផល ដល់​ការ​ថត​ណាស់។

លោក Jay បាន​និយាយ​ថា «ខ្យល់​ពិត​ជា​បក់​ខ្លាំង​ណាស់ រយៈ​ពេល​២​ថ្ងៃ​នេះ ហើយ​យើង​ពិត​ជា​ពិបាក​គ្រប់​គ្រង​រ៉ូប​នោះ​ខ្លាំង​ណាស់ តែ​នៅ​ទី​បញ្ចប់ រូប​ថត​ដ៏​ស្រស់​ស្អាត​ជា​ច្រើន គឺ​ដោយ​សារ​តែ​បាន​ខ្យល់​ជា​អ្នក​ជួយ ហើយ​វា​ពិត​ជា​ទទួល​បាន​ផល​ល្អ​ខ្លាំង​ណាស់»៕










ប្រែសម្រួល ៖ Tinako
ប្រភព ៖ dailymail




1255.jpg
You have to log in before you can reply Login | Register Now

Points Rules

GO TopFast RepPreviousNext ThrBack LisCustomerMobile V
To Top