Facebook Twitter Google+ Share

តើ​ម៉ាក​រថយន្ត​ប្រណិត​មួយ​ណា ដែល​លក់​ដាច់​បំផុត នៅ​លើ​ពិភព​លោក ?

[Copy link]
409782 0
Share
(ភ្នំពេញ)៖ ពីមនុស្សម្នាក់ទៅមនុស្សម្នាក់ ការយល់ឃើញ​អំពីប្រណិតភាព អាចមានភាពខុសគ្នា ។ មនុស្សមួយចំនួនបានកំណត់និយមន័យផលិតផលប្រណិត​ថាជា «ការយកចិត្តទុកដាក់ ទៅលើភាពល្អិតល្អន់ កិច្ចការផ្ចិតផ្ចង់ ភាពខ្ពង់ខ្ពស់ និង​ភាពថ្លៃថ្នូរប្រកបដោយភាព​វៃឆ្លាត» ដោយលោក Robert Mackasek នាយកប្រតិបត្តិ Valera Global ។ ខណៈពេលដែលអ្នកផ្សេងទៀតដូចលោក Bruno Frisoni អ្នករចនាម៉ូតក៏បានឲ្យនិយមន័យវាជា «លក្ខណៈពិសេស ការផ្តាច់មុខទាំងនេះ គឺជាប្រណិតភាពចំពោះខ្ញុំ ការសប្បាយចិត្ត ក៏ជាប្រណិតភាពមួយផងដែរ»
តាមទិន្នន័យលក់រថយន្តប្រណិតរយៈពេលជាង 10ឆ្នាំ កន្លងមកគិតចាប់ពី​ឆ្នាំ 2005 ក្រុមហ៊ុន BMW បាននាំមុខការលក់រថយន្តប្រណិត និងឈរលំដាប់លេ​ខ​មួយនៅទូទាំងពិភពលោក ដោយក្រុមហ៊ុនបាន​យល់ច្បាស់ និងបានផ្តល់ជូនអតិថិជនរបស់ខ្លួននូវទំនុកចិត្តអំពីអ្វី​ដែលកំណត់ថាប្រណិតភាពពិតប្រាកដ ។ នៅក្នុងឆ្នាំ 2015 ក្រុមហ៊ុន BMW នៅតែបន្តឈានមុខគេ លើចំនួនលក់រថយន្តប្រណិតស្ថិតនៅលើគេបង្អស់ក្នុងតារាងលក់ដែលមាន​ចំនួនរហូតដល់ 1,905,234 គ្រឿង បន្ទាប់មកគឺរថយន្ត Mercedes 1,871,511 គ្រឿង និង Audi 1,803,250 គ្រឿង ។
ហេតុអ្វីបានជាអតិថិជនដ៏ច្រើនជ្រើសរើសយក​រថយន្ត BMW ?
ម៉ាក BMW បានចាប់ផ្តើមការផលិត​ម៉ាស៊ីនយន្តហោះរបស់ខ្លួនតាំងពី100 ឆ្នាំមុនក្នុងឆ្នាំ1916 ក្រុមហ៊ុនផ្តើមការផលិតរថយន្តជាលើកដំបូង ភ្ជាប់ជាមួយនឹងស្លាកសញ្ញារង្វង់ BMW ក្នុងឆ្នាំ 1929 ។
តាមរយៈប្រវត្តិសាស្រ្ត 100ឆ្នាំ នេះពានរង្វាន់ជាច្រើនប្រភេទត្រូវបានប្រគល់ទៅឲ្យក្រុមហ៊ុន BMW ។ ការទទួលបានភាពជោគជ័យដ៏ធំធេងបំផុតមួយគឺកិត្តិនាម «ម៉ាស៊ីនល្អបំផុតប្រចាំឆ្នាំ» ។ BMW ទទួលបានពានរង្វាន់​ចំនួន 60 ឈរក្នុងចំណាត់ថ្នាក់លេខ១ លើផ្នែក «ម៉ាស៊ីនដំណើរការល្អបំផុត,ម៉ាស៊ីនថ្មីល្អបំផុត» និង «ម៉ាស៊ីនអន្តរជាតិប្រចាំឆ្នាំ» ។ ក្នុងឆ្នាំ 2015 និង2016 រថយន្តBMW 7 ស៊េរី ជំនាន់ថ្មីទទួលបានពានរង្វាន់ «រថយន្តប្រណិតបំផុតប្រចាំឆ្នាំ» និងស្ថិតក្នុងចំណោម​រថយន្ត 10 នៃចំណាត់ថ្នាក់ «បទពិសោធន៍អ្នកប្រើប្រាស់ ល្អបំផុត» ។ រថយន្តនេះប្រើប្រាស់សម្ភារៈច្នៃប្រឌិតថ្មីដែលមានជាតិសរសៃពង្រឹងប្លាស្ទិក​កាបោន (Carbon fiber) អាលុយ​មីញ៉ូម និងដែកថែប ។ រថយន្តនេះក៏បានឈ្នះពាន «Euro Car Body» ឆ្នាំ2015 ដោយទទួលបានពិន្ទុខ្ពស់បំផុតក្នុងការប្រកួតប្រជែងប្រវត្តិសាស្រ្ត នេះ ។
ជាមួយនឹងភាពបត់បែន ក្នុងការបើកបរបែបស្ព័រ BMW ផ្តោតលើការកំណត់​ទម្ងន់ 50:50 ដែលអាចឲ្យរថយន្ត BMW គ្រប់គ្រងលំនឹងបានល្អបំផុតក្នុងពេលបើកបរលើផ្លូវកោង និងគ្រប់ស្ថានភាពផ្លូវ និងផ្តល់នូវទំនុកចិត្តជូនអតិថិជនគ្រប់ការលៈទេសៈនៃការបើកបរ ។
គន្លឹះក្នុងការទទួលបានជោគជ័យរបស់រថយន្ត BMW​ មានដូចជាបច្ចេកវិទ្យាការប្រើប្រាស់ម៉ាស៊ីនភ្លោះ Twin Power Turbo ដែលធ្វើឲ្យម៉ាស៊ីនមានរាងតូចតែមានកំលាំងខ្លាំង រលូន ប្រសិទ្ធិភាពខ្ពស់  និងអត្រាស៊ីសាំងតិចបំផុត ។ ខណៈពេលដែលប្រព័ន្ធជើងក្រោមធន់ Anti-Roll Bar បត់បែនបានគ្រប់ស្ថានភាពផ្លូវ ផ្ដល់ភាពសុខស្រួល សុវត្ថិភាព និង​រហ័ស ។ នៅពេលប្រៀបធៀបម៉ូដែល 2Series សំរាប់បើកបរក្នុងទីក្រុង X5 សំរាប់បើកបរគ្រប់ទីកន្លែង និងស្ថានភាពផ្លូវ និង X6 ការបើកបរបែបស្ព័រ​បត់បែន អ្នកប្រើប្រាស់នឹងទទួលបានអារម្មណ៍ និងបទពិសោធន៍ប្រហាក់ប្រហែលគ្នា ។ សមត្ថភាពក្នុងការរួមបញ្ចូលយ៉ាងល្អឥតខ្ចោះ រវាងដំណើរការ ភាពធន់ និងប្រណិតភាព គឺមិនមែនជាជំនាញងាយស្រួល ។
ការស្រាវជ្រាវ និងការអភិវឌ្ឍន៍ផ្នែកបច្ចេកវិទ្យាប្រកបដោយនិរន្តរភាពនាំឲ្យក្រុមហ៊ុនរថយន្ត BMW ជាក្រុមហ៊ុនរថយន្តតែមួយគត់ ដែលគ្រប់សង្វាក់ផលិតកម្មផ្តោតលើបរិស្ថានបៃតងរបស់ Dow Jones Sustainability Index as Green Car Company រយៈពេលជាង ដប់ឆ្នាំ​ជាប់ៗគ្នា ។ រថយន្ត BMW ក្រោយចប់អាយុកាលប្រើប្រាស់អាចយកគ្រប់ផ្នែកទាំងអស់របស់រថយន្ត មកកែច្នៃប្រើប្រាស់ឡើងវិញ ៕











អត្ថបទ៖ Leigh Zhou

ប្រភព៖ Fresh News


fn-2016-10-26-13-55-32-0.jpg
You have to log in before you can reply Login | Register Now

Points Rules

GO TopFast RepPreviousNext ThrBack LisCustomerMobile V
To Top