Facebook Twitter Google+ Share

ចៅហ្វាយ​ក្រុង​ហ្វីលីពីន​រួម​​នឹង​អង្គរក្ស៩​​​នាក់ ត្រូវ​ប៉ូលិស​បាញ់​​សម្លាប់​

[Copy link]
409210 0
Share

ចៅហ្វាយ​ក្រុង​​​ហ្វីលីពីន​ម្នាក់​ រួម​ទាំង​អង្គរក្ស​​ចំនួន​ ៩នាក់​​ទៀត ​ត្រូវ​បាន​​ប៉ូលិស​​បាញ់​សម្លាប់​ ដោយ​ចោទ​ប្រកាន់​ពាក់ព័ន្ធ​នឹង​​ការ​ជួញ​ដូរ​គ្រឿង​ញៀន​ នា​វេលា​​​​ម៉ោង​​ ៤​៖៣០នាទីព្រឹក ថ្ងៃ​សុក្រ​ទី​២៨​តុលានេះ​​​ គឺ​​ប៉ុន្មាន​​ម៉ោង​​​បន្ទាប់​​ប្រធានាធិបតី​ ឌូទែតេ គំរាម​​បង្កើន​​កម្លាំង​​បង្ក្រាប​​បទ​ល្មើស​​​គ្រឿងញៀន​។

ប្រធានាធិបតីហ្វីលីពីន ឌូទែតេ បង្ហាញ​​បញ្ជី​​​មន្ត្រី​​ពាក់ព័ន្ធគ្រឿងញៀន

លោក​ Samsudin Dimaukom ជា​ចៅហ្វាយ​ក្រុង Saudi Ampatuam ​ស្ថិត​ក្នុង​​ចំណោម​​​មន្ត្រី​រដ្ឋាភិបាល​​ ចៅក្រម ​ប៉ូលិស ១៥០​នាក់​ផ្សេង​ទៀត ​ត្រូវ​បាន​ប្រធានាធិបតី​​ឌូទែតេ កំណត់​មុខ​សញ្ញា​​ពាក់​ព័ន្ធ​នឹង​​ជំនួញ​​គ្រឿង​ញៀន​ខុស​ច្បាប់។

បើ​​តាម​​​អ្នក​នាំ​ពាក្យ​​​ប៉ូលិស​​លោក​  Romeo Galgo  បញ្ជាក់​ថា​​​លោក​ចៅហ្វាយ​ក្រុង​​ Dimaukom និង​អង្គរក្ស​ផ្ទាល់​ខ្លួន​បាន​បើក​ការ​បាញ់​ប្រហារ​​មុន ​ក្រោយ​ពី​​ប៉ូលិស​​ប្រឆាំង​​គ្រឿង​ញៀន​​​បាន​បញ្ឈប់​រថយន្ត​សង្ស័យ​​​របស់​​ពួក​គេ​​នៅ​​ប៉ុស្តិ៍​​ត្រួត​ពិនិត្យ​​មួយ ពេល​ពួក​គេ​កំពុង​ដឹង​ជញ្ជូន​គ្រឿង​ញៀន។

ប៉ូលិស​​ខាង​លើ​បាន​បាញ់​​តប​ត​វិញ​​ ដោយ​បាន​​សម្លាប់​​ចៅហ្វាយ​ក្រុងខាង​លើ​​ ​នៅ​កន្លែង​កើត​ហេតុ​នៃ​ទីក្រុង​ Makilala ចម្ងាយ​​​ ៩៥០​គីឡូម៉ែត្រ​​ភាគ​ខាង​​ត្បូង​ទីក្រុង​ម៉ានីល៕










ប្រែ​សម្រួល៖ ឡេង ភារុណ
ប្រភព៖Philstar
​​
➥ប្រភពពីគេហទំព័រ Sabay NEWS




president-rodrigo-duterte1.jpg
You have to log in before you can reply Login | Register Now

Points Rules

GO TopFast RepPreviousNext ThrBack LisCustomerMobile V
To Top