Facebook Twitter Google+ Share

សព្វាវុធ​ទំនើបៗ​របស់​អា​មេ​រិ​ក​ ធ្វើ​ឲ្យ​មហាអំណាច​ចិន​ និង​រុ​ស្ស៊ី​នៅ​ញញើត​ភ័យ​ខ្លាច

[Copy link]
409315 0
Share
សារព័ត៌មាន​ Want​ Daily​ របស់​តៃវ៉ាន់​ ធ្លាប់​បាន​ផ្សព្វផ្សាយ​ឲ្យ​ដឹង​អំពី​សក្តានុពល​សព្វាវុធ​ទំនើបៗ​របស់​សហរដ្ឋអាមេរិក​ចំនួន​៥​ប្រភេទ​(​ដោយ​មិន​ទាន់​គិតដល់​សព្វាវុធ​ប្រើប្រាស់​កាំរស្មី​ Laser)​ ដែល​ធ្វើ​ឲ្យ​មហាអំណាច​ចិន​ និង​រុ​ស្ស៊ី​នៅ​ញញើត​ភ័យ​ខ្លាចរអា​ ទោះបី​ចិន​ និង​រុ​ស្ស៊ី​អភិវឌ្ឍន៍​វិស័យ​យោធា​យ៉ាងណា​ក៏​ដោយ​ ក៏​មិន​អាច​ប្រដេញ​ទាន់​នឹង​បច្ចេកវិទ្យា​សព្វាវុធ​របស់​មហាអំណាច​ពិភពលោក​សហរដ្ឋអាមេរិក​បាន​នៅឡើយ​ ។​
​សព្វាវុធ​ទំនើបៗ​ទាំង​៥​ប្រភេទ​របស់​មហាអំណាច​អា​មេ​រិ​ក​ ដែល​ធ្វើ​ឲ្យ​អំណាច​ចិន​ និង​មហាអំណាច​រុ​ស្ស៊ី​ នៅ​ញញើត​ភ័យ​ខ្លាច​នោះ​ មាន​ដូច​តទៅ​ ៖
១-​យន្តហោះ​ចម្បាំង​បំបាំងកាយ​ធុន​ F-35​ Lightning​ II​ ៖​ ជា​យន្តហោះ​ចម្បាំង​ដ៏​ទំនើប​ មាន​តម្លៃ​ថ្លៃ​ មាន​សមត្ថភាព​បំបាំងកាយ​ក្នុង​ល្បឿន​យ៉ាង​លឿន​ បំពាក់​ដោយ​ប្រព័ន្ធ​រ៉ា​ដា​ទទួល​សញ្ញា​ពី​សត្រូវ​ និង​វាយលុក​បាន​ល្អ​ រួម​ជាមួយនឹង​អាកាសយានិក​មាន​ទេព​កោសល្យ​ខ្ពស់​ បំពាក់​ដោយ​ប្រព័ន្ធ​បញ្ជា​ទំនើប​ និង​ពិនិត្យ​គោលដៅ​សត្រូវ​បាន​យ៉ាង​ច្បាស់​បំផុត​ ។​
២-​យន្តហោះ​ចម្បាំង​បំបាំងកាយ​ធុន​ F-22​ Raptor​ ៖​ ជា​យន្តហោះ​ចម្បាំង​ជំនាន់​ទី​៥​ ប្រកបដោយ​ល្បឿន​លឿន​ និង​អាច​បំបាំងកាយ​គេច​ផុត​ពី​ប្រព័ន្ធ​រ៉ា​ដា​របស់​សត្រូវ​ ព្រមទាំង​អាច​គេច​ផុត​ពី​គ្រាប់​មី​ស៊ី​ល​ប្រដេញ​បាន​យ៉ាង​ល្អ​ទៀត​ផង​ ។​
៣-​យន្តហោះ​ទម្លាក់​គ្រាប់បែក​ធុន​ B-2​ Spirit​ ៖​ ជា​យន្តហោះ​បំពាក់​ដោយ​គ្រាប់បែកនុយក្លេអ៊ែរ​រហូត​ដល់​ទម្ងន់​ប្រមាណ​៤០​តោន​ ។​ អាច​ហោះហើរ​ក្នុង​រយៈកម្ពស់​រាប់​ពាន់​គីឡូម៉ែត្រ​ និង​មាន​សមត្ថភាព​បំបាំងកាយ​គេច​ផុត​ពី​ប្រព័ន្ធ​រ៉ា​ដា​របស់​សត្រូវ​បាន​យ៉ាង​មាន​ប្រសិទ្ធភាព​ ។​ មាន​សមត្ថភាព​ទម្លាក់​គ្រាប់បែក​វាយ​លុយ​ទៅ​លើ​គោលដៅ​សត្រូវ​បាន​យ៉ាង​ល្អ​ ដោយ​បំពាក់​គ្រាប់បែក​នាំ​ផ្លូវ​បញ្ជា​តាម​រយៈ​ផ្កាយ​រណប​ ។​
៤-​នាវា​ផ្ទុក​យន្តហោះ​ប្រភេទ​ USS​ Gerald​ R.Ford​ ៖​ ជា​នាវាចម្បាំង​ផ្ទុក​យន្តហោះ​ដើរ​ដោយ​ថាមពលនុយក្លេអ៊ែរ​ ដែល​បំពាក់​ដោយ​សព្វាវុធ​ទំនើបៗ​បំផុត​របស់​សហរដ្ឋអាមេរិក​ ដូច​ជា​ ប្រព័ន្ធ​វាយលុក​ និង​ប្រព័ន្ធ​ការពារ​កាំជ្រួច​មី​ស៊ី​ល​ ព្រមទាំង​ប្រព័ន្ធ​ការពារ​ដែនអាកាស​ចម្រុះ​អាច​ទប់ទល់​ទៅ​នឹង​ការ​វាយប្រហារ​របស់​សត្រូវ​ក្នុង​ប្រសិទ្ធភាព​ខ្ពស់​បំផុត​ ។​ នាវា​ផ្ទុក​យន្តហោះ​ដ៏​ទំនើប​ប្រភេទ​ USS​ Gerald​ R.Ford​ នឹង​ដាក់​ឲ្យ​បំពេញបេសកកម្ម​ផ្លូវការ​នៅ​ចុងឆ្នាំ​២០១៦​នេះ​ ។​
៥-​នាវាមុជទឹក​ប្រភេទ​ USS​ Virginia​ ៖​ ជា​នាវាចម្បាំង​វាយលុក​ដើរ​ដោយ​ថាមពលនុយក្លេអ៊ែរ​ បំពាក់​ដោយ​កាំជ្រួច​មី​ស៊ី​ល​ Tomahawk​ និង​មី​ស៊ី​ល​បំពាក់​ក្បាល​គ្រាប់​នុយក្លេអ៊ែរ​ជា​ច្រើន​ទៀត​ ។​ នាវាមុជទឹក​ប្រភេទ​នេះ​ មាន​សមត្ថភាព​ និង​បទ​ពិសោធន៍​ខ្ពស់​បំផុត​ក្នុង​ការ​ធ្វើ​ចម្បាំង​នៅ​លើ​ដែនទឹក​ អនុវត្ត​ដោយ​សហរដ្ឋអាមេរិក​ ។​
​លោក​ Ashton​ Carter​ មន្ត្រីជាន់ខ្ពស់​យោធា​សហរដ្ឋអាមេរិក​ បាន​បញ្ជាក់​នៅ​ក្នុង​ដំណើរ​ទស្សនកិច្ច​របស់​លោក​ទៅ​កាន់​មូលដ្ឋាន​ទ័ពអាកាស​ Kirtland​ Air​ Force​ Base​ ដើម្បី​ត្រួតពិនិត្យ​ឃ្លាំង​ក្រោម​ដី​ជាទី​តាំង​រក្សា​ទុក​កាំជ្រួច​មី​ស៊ី​ល​ឆ្លង​ទ្វីប​បំពាក់​ក្បាល​គ្រាប់​នុយក្លេអ៊ែរ​ កាលពី​ថ្ងៃ​ទី​២៧​ ខែកញ្ញា​ ឆ្នាំ​២០១៦​កន្លង​ទៅ​ ឲ្យ​ដឹង​ថា​ នាវាមុជទឹក​ កាំជ្រួច​មី​ស៊ី​ល​ គ្រាប់បែកនុយក្លេអ៊ែរ​ B-61​ និង​អាវុធ​នុយក្លេអ៊ែរ​ប្រមាណ​ជិត​ ៥​ ០០០​គ្រាប់​ នឹង​ត្រូវធ្វើ​ទំនើប​កម្ម​ និង​អភិវឌ្ឍ​ថ្មី​ឲ្យ​ទាន់សភាពការណ៍​ ដែល​នឹង​ត្រូវ​ចំណាយ​ទឹកប្រាក់​ប្រមាណ​១០៨​ពាន់​លាន​ដុល្លារ​ ។​
​ដូច្នេះ​ ជាមួយនឹង​ទឹកប្រាក់​ចំនួន​១០៨​ពាន់​លាន​ដុល្លារ​ ដើម្បី​ធ្វើ​ទំនើប​កម្ម​ និង​អភិវឌ្ឍ​សព្វាវុធ​របស់​សហរដ្ឋអាមេរិក​នោះ​ គឺ​សព្វាវុធ​របស់​មហាអំណាច​អា​មេ​រិ​ក​ នឹង​កាន់តែ​ទំនើប​ទ្វេ​ដង​ថែម​ទៀត​ ៕​


ប្រភព៖ ​ដើមត្នោត




14915336_1425530524138663_3783866191116989325_n.jpg
You have to log in before you can reply Login | Register Now

Points Rules

GO TopFast RepPreviousNext ThrBack LisCustomerMobile V
To Top